ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តៃវ៉ាន់ ៖ យន្តហោះ​ចម្បាំង​ចិន​២៥​គ្រឿង​ចូល​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​

​តៃវ៉ាន់ ៖ កោះ​តៃវ៉ាន់​និយាយថា​យន្តហោះ​យោធា​ចិន​ចំនួន​២៥​គ្រឿងក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បាន​ចូល​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​។​

​នេះ​ជា​សកម្មភាព​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​មួយថ្ងៃ​របស់​យោធា​ចិន ចាប់តាំងពី​ក្រសួងការពារជាតិ​តៃវ៉ាន់​ចាប់ផ្តើម​បញ្ចេញ​ទិន្នន័យ​សមត្ថភាព​ការពារ​ខ្លួន​ក្នុង​ខែកញ្ញា ឆ្នាំមុន ។​

​មន្ត្រី​ក្រសួង​បាន​និយាយថា​យន្ដហោះ​ចិន​បាន​ហោះចូល​តំបន់​នោះ​ពី​ដែនអាកាស​ចិន​ហើយ​បានធ្វើ​ដំណើរ​តាមផ្លូវ​ដដែល​។​តំបន់​នេះ​ស្ថិតនៅលើ​ដែនទឹក​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់​។ យោធា​ចិន​បាន​បង្កើន​សកម្មភាពរ​បស់​ខ្លួន​នៅលើ​ដែនអាកាស​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់​ដោយ​យន្តហោះ​របស់ខ្លួន​ទើបតែ​លេចចេញ​ជា​រៀងរាល់ថ្ងៃ​។​

​អាជ្ញាធរ​សន្តិសុខ​រប​ស់​តៃវ៉ាន់​បាន​អះអាង​នៅក្នុង​សភា​កាលពី​ដើមខែ​នេះ​ថា ទីក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ធនធាន​ការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់​ខាតបង់​។ ពួកគេ​បាន​និយាយថា ប្រទេស​ចិន​ក៏​កំពុង​សម្លឹងមើល​ការបង្កើន​ឥទ្ធិពល​របស់ខ្លួន​លើផ្លូវ​មួយ​ដែល​នាំទៅដល់​ដែនសមុទ្រ Bashi Channel វាង​កោះ​តៃវ៉ាន់ និង​ហ្វីលីពីន ផងដែរ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130