ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ថៃ​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ជិត​១,០០០​នាក់​ទៀត​

​បាងកក ៖ នៅ​ថ្ងៃ​អង្គារ​នេះ​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស​ថៃ (CCSA) បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប ៩៦៥​នាក់​ទៀត ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ Bangkok Pots ។​

​នេះ​ជា​ថ្ងៃទី​៣​ហើយ​សម្រាប់​ប្រទេស​ថៃ ដែល​បាន​រកឃើញ​ករណី​ឆ្លង COVID-19 រហូត​ក្បែរ​ខ្ទង់ ១,០០០​នាក់ គិត​ចាប់​តាំ ង​ពី​ការផ្ទុះ ករណី​ឆ្លង​យ៉ាងគំហុក ដែល​បានកើត​ចេញពី​ទីកន្លែង​កម្សាន្ត​រាត្រី​មួយ នៅ​ទីក្រុង​បាងកក​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ ៦៥៤​នាក់​មាន​ជាប់​ពាក់ព័ន្ធ ទៅនឹង​ទីកន្លែង​ផ្ទុះ​ករណី​ឆ្លង COVID-19 ជា​ចង្កោមៗ និង ៣០២​នាក់​ត្រូវបាន​រកឃើញ តាមរយៈ​ការធ្វើ​តេស្ត​ជាធម្មតា នៅក្នុង​ខេត្ត​ចំនួន ៤២​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​១៣ ខែមេសា​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ៣៤,៥៧៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៩៧​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៨,២៨៨​នាក់​។ ដោយឡែក​ចំនួន​អ្នកជំងឺ ដែល​កំពុងស្ថិត​ក្នុងកា​រ​ព្យាបាល​មាន​រហូតដល់​ទៅ ៦,១៩០​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130