ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Messi សុខចិត្ត​កាត់បន្ថយ​ប្រាក់​ឈ្នួល​ដើម្បី​ឲ្យ Barca ទិញយក Haaland

​កីឡា ៖ សារព័ត៌មាន Eurosport បាន​អះអាងថា​កីឡាករ Lionel Messi ពិតជា​រីករាយ​ក្នុងការ​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់គេ​នៅ​ក្លិប Barcelona ប្រសិនបើ​ក្លឹប​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​មួយចំនួន​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​។​

Messi បាន​ជូនដំណឹង​ដល់​លោក Joan Laporta ប្រធាន​ក្លិប​ដែល​ទើបនឹង​ឡើង​ថ្មី​អំពី​ការ​កាត់​ប្រាក់​ឈ្នួល​សុទ្ធ ៤០ លាន​ផោន​ក្នុង​មួយឆ្នាំ​របស់គេ ប្រសិនបើ​ការវិនិយោគ​ត្រូវបាន​ធ្វើឡើង​នៅ​រដូវក្តៅ​នេះ​។​

​ចំណែក​លោក Laporta បាន​ប្រាប់ Messi រួចហើយ​ថា​ក្លឹប​កំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​សម្រាប់ Erling Haaland ប៉ុន្តែ​ក្លិប​មិនមាន​លទ្ធភាព​ហិរញ្ញ​វត្ថ​សម្រាប់​ដំណើរការ​កិច្ចព្រមព្រៀង​បានទេ ប្រសិនបើ Messi មិន​បន្ទាប​ប្រាក់​ឈ្នួល ៤០ លាន​ផោន​ក្នុង​មួយឆ្នាំ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130