ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ថៃ មាន​មនុស្សស្លាប់​រហូតដល់​៣១​នាក់​ដោយសារ​កូ​វីដ​១៩

​បាងកក ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​មនុស្ស​ចំនួន ៣១ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​កូ​វីដ​១៩​ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ២៤ ម៉ោង​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះឡើង កាលពី​ឆ្នាំមុន​។

​នាយកដ្ឋាន​ដដែល​បាន​និយាយថា​ទន្ទឹមនឹង​នេះដែរ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ២,០៤១ ករណី​បន្ថែមទៀត​ត្រូវបាន​រាយការណ៍​ក្នុង​រយៈ​ដូចគ្នា​។​ក្រោយ​បូក​បញ្ចូល​តួលេខ​ថ្មីៗ​ខាងលើ នាំឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​ថៃ កើនឡើង​ដល់ ៧១,០២៥​ករណី និង​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ២៧៦​នាក់​។​

​ដោយឡែក​អ្នកជំងឺ​ជិត ៣០,០០០​នាក់​ទៀត កំពុងស្ថិត​ក្នុងការ​ព្យាបាល​នៅឡើយ ខណៈ​អ្នកជំងឺ​ចំនួន​២៧៨​នាក់​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​ត្រូវ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130