ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានាធិបតី​ហ្វីលីពីន​ទទួល​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ Sinopharm របស់​ចិន​

​ហ្វីលីពីន ៖ អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​និយាយថា​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ Sinopharm ១ របស់​ចិន ដូ​ស​ដំបូង​កាលពី​យប់​ថ្ងៃ​ច័ន្ទ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Christopher Go សមាជិក​ព្រឹទ្ធសភា និង​ជា​ជំនួយការ​ដ៏​ជិតស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​បាន​ឲ្យ​ដឹងថា លោក Duterte ដែលមាន​អាយុ ៧៦​ឆ្នាំ បានទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ​១៩ ដូ​ស​ទី​១ របស់​ក្រុមហ៊ុន Sinopharm និង​ដើម្បី​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ទទួល​ចាក់​វ៉ាក់សាំង​នេះ​។​

​កំឡុងពេល​ចាក់ ដែល​បាន​ចាក់ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក Duterte បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​មាន​អារម្មណ៍ល្អ ហើយ​ខ្ញុំ​រំពឹងថា​នឹង​បាន​ចាក់​វ៉ាក់សាំង​នេះ​ជា​យូរ​មកហើយ​»​។​ជាមួយគ្នា​នោះដែរ​លោក​ក៏បាន​លើកទឹកចិត្ត​ប្រជាជន​ហ្វី​លី​ពី​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ​ន​ផងដែរ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ហ្វីលីពីន​បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១.០៦​លាន​ករណី ក្នុងនោះ​ស្លាប់ ១៧,៥២៥​នាក់ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​ពីរ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន តាម​ពីក្រោយ​ប្រទេស​ឥណ្ឌូនេស៊ី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130