ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ PSG ៖ យើង​នឹង​ធ្វើការសម្រេចចិត្ត​ចុងក្រោយ​ថា​តើ Mbappe អាចជា​ទាន់ពេល​ប៉ះ Man City ឬ​អត់

កីឡា ៖ លោកគ្រូ​បង្វឹក Mauricio Pochettino បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា​ក្រុម Paris St Germain នឹងធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ ថា​តើ​ខ្សែប្រយុទ្ធ Kylian Mbappe អាចជា​ទាន់ពេល​ប៉ះ Manchester City ក្នុងការ​ប្រកួត​ជើង​ទី ២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ឬ​យ៉ាងណា​។​

Mbappe ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅ​រដូវ​កាល​នេះ​ដោយ​រកបាន ២៥ គ្រាប់​នៅ​លី​គ ១ និង ៨ នៅ​អ៊ឺរ៉ុប ហើយ​បាន​អវត្តមាន​ពេល​ឈ្នះ Lens ២-១ នៅ Ligue 1 កាលពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយសារ​រូបគេ​មាន​បញ្ហា​របួស​ក្រលៀន​។​

​យ៉ាងណាមិញ​មុន​ការប្រកួត​ការ​ដ៏​សំខាន់​នេះ​មកដល់ លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ PSG ក៏បាន​ថ្លែង​ក្នុង​សន្និសីទ​ថា «​ពួកយើង​ត្រូវការ Mbappe ដោយ​កំពុង​តាមដាន​ជំងឺ​របស់គេ​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​ថ្ងៃនេះ មុនពេល​សម្រេចចិត្ត​ចុងក្រោយ ថា​តើ​គាត់​អាច​លេង ឬ​យ៉ាងណា​?»​។​

​សូមជម្រាបថា កាលពី​ប្រកួត​ជើង​ទី​១ PSG បាន​ចាញ់​ក្រុម​មកពី​អង់គ្លេស មេឃ​ខៀវ Man City ២-១ នៅ​កីឡដ្ឋាន Parc des Princes ធ្វើ​ឲ្យ​ពួកគេ​ទាមទារ​ឈ្នះ​ដាច់ខាត​រំលង​អា​ធ្រា​ត្រ សម្រាបការប្រកួតប្រជែង​ជើង​២ ដើម្បីមានឱកាសឡើងទៅវគ្គបន្ត ទៀត ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130