ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ទទួល​ថវិកា​សប្បុរសធម៌​ពី​អាជីវករ​ស្រុក​មង្គល​បូរី​ប្រមាណ​១​ម៉ឺន​ដុល្លា​អាមេរិក​

ខេត្តបន្ទាយមានជ័យ ៖​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី ៣​ខែឧសភា​ឆ្នាំ​២០២១ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធី​ប្រគល់ ទទួល​ថវិកា​ពី​សប្បុរសជន​ជា​អាជីវករ​មកពី ស្រុក​មង្គលបុរី និង​សប្បុរសជន​ផ្សេងទៀត ព្រមទាំង​រតនាគារ​ខេត្ត ក្នុងឱកាស​ខួប​លើក​ទី​១៥៨​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា​ឆ្នាំ ២០២១ ។​

​ថវិកា​សប្បុរសធម៌​នោះបាន​សរុប​គិត​ជា​ប្រាក់​ចំនួន ១០. ៣៨៨​ដុល្លា​អាមេរិក ។​ក្នុងនោះ​មាន​អាជីវករ​ពី​ស្រុក​មង្គល​បូរី ដែល​ដឹកនាំ​ដោយ​លោក​អ៊ឹង វ៉ាន់​ម៉ៅ តំណាង​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ ,​លោក​លឹម សេង តំណាង​អាជីវកម្ម​ផលិត​ថ្ម ដែលមាន​ថវិការ​គិត​ជា​ប្រាក់​ចំនួន​៨.១២៤​ដុល្លា​ស​អាមេរិក និង​លោក​យុ​ត ស្វី​នី ប្រធាន​សាខា​រតនាគារ​នា​,​ខេត្ត​និង​សប្បុរសជន​នៅ​ក្រុង ស្រុក​ខ្លះ​គិត​ជា​ប្រាក់​២.០០០​ប្លាយ​ដុល្លា​អាមេរិក ។​

​លោក ​អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ លោក​លី សារី អនុប្រធាន ទទួល​អចិន្ត្រៃយ៍ លោក​លោកស្រី​ជា​អនុប្រធាន និង​សមាជិក​បាន​ចូលរួម ។​ លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​បាទ​មានប្រសាសន៍ថាៈ ” ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និង​មិន​មានការ​ប្រារព្ធ​មិ​ទ្ទីង​ថ្នាក់​ខេត្ត ដើម្បី​អបអរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨ ឧសភា​ឆ្នាំ ២០២១​នាពេលខាងមុខ​នេះឡើយ ។ ​ប៉ុន្តែ​មិនបាន​លុបចោល​ការស្នើសុំ​ជំនួយ​ទេ ។​សូម​ស្វាគមន៍​ទទួល​ជំនួយ​សប្បុរស​រាល់ថ្ងៃ ទោះ​នៅទីណា មធ្យោបាយ​ណា​ក៏បាន ។​

​លោក​បាន​បន្តថា ៖ កញ្ចប់​ថវិកា​ដែល​រកបាន​ដិ​យ​លំបាក​ដែលជា​ញើស ជា​ឈាម​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បង្ក​ពី​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត ១៩ របស់​សប្បុរសជន​ទាំង​អ​សើ​នេះ នឹងត្រូវ​បាន​យកទៅ​រួមចំណែក​ឆ្លើយតប​អោយចំ​គោលដៅ​នៃ​មុខសញ្ញា​រងគ្រោះ​/​ងាយ​រងគ្រោះ​មានទុក្ខ​លំបាក​ពិតប្រាកដ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130