ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នក​ពាក់​ព​ន្ធ័​នឹង​បុរស​មាន​មេរោគ​កូ​វីដ​១៩ ជាច្រើន​នាក់​ត្រូវបាន​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​យក​សំណាក​ពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ខេ​ត​ត្ត​បន្ទាយមានជ័យ ៖ អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​នៅ​ភូមិ​ភ្នំ​ក​ន្តួ​ត សង្កាត់​កំពុងស្វាយ និង​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​សិរីសោភ័ណ ត្រូវបាន​អាជ្ញាធរ​ក​នាំ​ទៅយក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​កាលពី​រសៀល​ថ្ងៃទី​៣ ឧសភា ឆ្នាំ​២០២១​។​
លោក ហ៊ឺ​ល រ៉ា​យា អភិបាលក្រុង​សិរីសោភ័ណ​លោក​ហ៊ឹ​ល រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រីក្រោមឱវាទ​ដឹកនាំ​កម្លាំង​ទាំងអស់​អនុវត្ត​លើ​កិច្ចការ​នេះ ។​លោក​វរៈសេនីយ៍ ស៊ី ឌី អធិការ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ មានឈ្មោះ បាន រ៉ាស៊ី អាយុ ២៧​ឆ្នាំ មានមុខរ​បរជួយ​ល​ក់​ចាប់ហួយ​ម្តាយ​នៅក្នុង​ផ្សារ​សិរីសោភ័ណ មាន​ទីលំនៅ ភូមិ​ភ្នំ​ក​ន្តួ​ត សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​វរៈសេនីយ៍ ស៊ី ឌី បាន​បញ្ជាក់ថា ឈ្មោះ បាន រ៉ាស៊ី មាន​សង្សារ​ធ្វើការ​នៅកាស៊ី​ណូ ក្រុង​ប៉ោយប៉ែត ហើយ​ពួកគេ​តែង​ជួបគ្នា​ដូច​ដៃគូរ​សង្សា​ដ៍ទៃ​។ ក្រោយពី​ឈ្មោះ បាន រ៉ាស៊ី​សង្ស័យថា​ខ្លួន​មាន​រោគសញ្ញា (​ក្អក ឈឺបំពុងករ ឡើង​កំដៅ​ខ្លាំង​)​ក៍​សម្រេចចិត្ត​ទៅពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យក្រុង​សិរីសោភ័ណ ទើប​ដឹងថា​ខ្លួន​មាន​មេរោគ​កូ​វី​១៩ ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ម​ណ្ឌុ​ល​ច​ត្តា​ឡី​ស័ក​។​

លោក ហ៊ឺ​ល រ៉ា​យា អភិបាលក្រុង​សិរីសោភ័ណ​ក្នុង​ប្រតិបត្តិ​ការចុះ​នាំ​អ្នកពាក់ព័ន្ធ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៍បាន​អំពាវនាវ​ផងដែរ​ដល់​គ្រប់​អ្នកពាក់ព័ន្ធ​និង​ឈ្មោះ បាន រ៉ាស៊ី​ចូលខ្លួន​មក​យក​សំណាក​ដើម្បី​ពិនិត្យ​មេរោគ កូ​វីដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ វា​ចាក​ការដើរ​ចម្លង​ដល់​អ្នកដ៍ទៃ​។ លោក អភិបាលក្រុង​សិរីសោភ័ណ សំណូមពរ​ផងដែរ​ដល់​បងប្អូន​ព​ល​រដ្ឋ​នៅក្នុង​ក្រុង​សិរីសោភ័ណ​រួមគ្នា​ទប់ស្កាត់​ជម្ងឺ​រាតត្បាត តាមរយៈ “៣​ការពារ ៣​កុំ​ទាំងអស់គ្នា​។
១. ពាក់​ម៉ាស់​នៅ​គ្រប់​ទីសាធារណៈ​២. លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​៣. រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់ពី មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ។​បី​កុំ​៖១. កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​
២. កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​៣. កុំ​ប៉ះពាល់​គ្នា​និង​
​ពីរ​ចូលរួម​៖១. ចូលរួម​យុទ្ធ​ការចាក់​វ៉ាក់សាំង​ការ​ពាង​ជម្ងឺ​កូ​វីដ​១៩
២. ប្រើ QR Code Stop Covid៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130