ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man Utd អាចនឹងទទួល​រង​ពិន័យ​មួយ​ពី PL ចំពោះ​រឿង​កាលពី​ថ្ងៃមុន​

​កីឡា ៖ ក្រុម​បិសាច​ក្រហម Manchester United អាច​ប្រឈម​នឹង​ការដក​ពិន្ទុ នៅក្នុង​ក្របខណ្ឌ Premier League បន្ទាប់ពី​អ្នកគាំទ្រ​របស់ខ្លួន​ចូល​អុកឡុក​កីឡដ្ឋាន ធ្វើ​ឲ្យ​ជំនួប​ទល់នឹង Liverpool ត្រូវបាន​ពន្យា​ពេល​។​

​ទាំង​ក្របខ័ណ្ឌ Premier League និង​សមាគម​បាល់ទាត់​អង់គ្លេស (FA)​កំពុង​ស៊ើបអង្កេត​បន្ទាប់ពី​អ្នកគាំទ្រ​ជាច្រើន​នាក់​បាននាំគ្នា​សម្រុកចូល​ទៅកាន់​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃអាទិត្យ ដោយមាន​ការស្រែក​ហ៊ោ និង បាញ់​ផ្សែង​កាំជ្រួច​ផ្សេងៗ ដើម្បី​ធ្វើការ​ប្រឆាំង​ជាមួយនឹង​ត្រកូល Glazers ដែលជា​ប្រធាន​ក្លិប​។​

​យ៉ាងណាមិញ​បើ​យោងទៅតាម​ច្បាប់​នៃ​ក្របខណ្ឌ Premier League បាន​ចែងថា​ក្លិប​នឹងត្រូវ​បាន​កាត់​ពិន្ទុ​ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងការ​គ្រប់គ្រង​សុវត្ថិភាព​ដល់​ក្រុម​កីឡាករ និង បុគ្គលិក ទាំង​ក្នុង និង ក្រៅ​ទីលាន​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130