ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Biden នឹង​អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍ ៦២.៥០០ នាក់​ចូល​អាមេរិក​វិញ​បន្ទាប់ពី​មានការ​រិះគន់​

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា​លោក​កំពុង​បង្កើន​ចំនួន​ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលក្នុង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ​ដល់​ចំនួន ៦២.៥០០ នាក់ ពោលគឺ​កើនឡើង​ពី​ចំនួន ១៥.០០០​នាក់​ដែល​ត្រូវបាន​កំណត់ដោយ​អតីត ប្រធានាធិបតី​លោក Donald Trump បន្ទាប់ពី​មានការ​រិះគន់​ខ្លាំងៗ​ជុំវិញ​គោលនយោបាយ​អន្តោប្រវេសន៍​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​ការផ្លាស់ប្តូរ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​រិះគន់​ពី សម្ព័ន្ធមិត្ត​ថា​លោក Biden នៅតែ​បន្ត​រក្សា​គោលនយោបាយ​អន្តោប្រវេសន៍​មួយចំនួន​ដែល​សល់​ពី អតីត​រដ្ឋបាល​លោក Trump ដែលជា​ពេលវេលា​នៃ​ភាពច្របូកច្របល់​ផ្នែក​នយោបាយ​ដែល​លេចចេញ​នៅក្នុង​សេត​វិមាន​ក្នុង​រយៈពេល​បី​ខែ​ដំបូង​របស់លោក Trump ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក Biden បាន​និយាយថា​“ នេះ​ជាការ​លុបចោល​ជា​ប្រវត្តិសាស្ត្រ នៃ​ការទទួលយក​ជនអន្តោប្រវេសន៍​ក្នុង ចំនួន​ដ៏​ទាប​ដែល​បន្សល់ទុក​ដោយ​រដ្ឋ​បាល​មុន​ត្រឹម ១៥,០០០​នាក់ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​តម្លៃ​របស់​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​ដែល ស្វាគមន៍ និង​គាំទ្រ​ជនអន្តោប្រវេសន៍​ឡើយ​” ។​

​មន្ត្រី​ទទួលយក​ជនភៀសខ្លួន​ថ្មី​ក៏​នឹង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុងដំណើរការ​ដើ​ម្បី​ពង្រីក​សមត្ថភាព​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ទទួលយក​ជន​អន្តោប្រវេសន៍ ដូច្នេះ​យើង​អាច​ឈានដល់​គោលដៅ​នៃ​ការទទួល​ជនអន្តោប្រវេសន៍​ចំនួន ១២៥.០០០​នាក់​ដែល​កំណត់​សម្រាប់​ឆ្នាំ​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា តាមរយៈ​ការសម្រេចចិត្ត​ខាងលើ សេត​វិមាន​រំពឹងថា​អាច​នឹង​បន្សាប​ការរិះគន់​នៅក្នុង​ចំណោម​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ហើយ​អាច​រក្សា​ឯកភាព​ក្នុង​បក្ស​សំដៅ​ជំរុញឱ្យមាន​ការអនុម័ត​លើ​សំណើរ​កញ្ចប់​ថវិកា​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទំហំ​រាប់​ទ្រី​លាន​ដុល្លារ របស់លោក Joe Biden ដែល​អះអាងថា​មាន​ភាពចាំបាច់​ដើម្បី​ប្រជែង​ជាមួយ​ចិន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130