ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណ​នេះ​ដីព្រៃ​រាប់ពាន់​ហិកតា​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​កំពង់​រង​ការកាប់បំផ្លាញ​

​ខេត្តរតនគិរី​÷ ដី​ដែនជម្រកសត្វព្រៃ​រាប់ពាន់​ហិកតា​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់​ចំនួន​២​កន្លែង ខណ​នេះ​កំពង់​រង​នូវ​ការកាប់បំផ្លាញ​ដោយ​ពួក​ឈ្មួញ​បាន​ជួល​មនុស្ស​មួយចំនួន​ឲ្យ​ចូលទៅ​កាប់​ទន្ទ្រាន​យកមក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​យ៉ាង​អនាធិបតេយ្យ​តែ​ក្នុង​រយពេល​ខ្លី​ប៉ុ​ណ្ណោ​។​តំបន់​ដែល​រង​ការកាប់បំផ្លាញ​នោះ​ស្ថិត​ក្នុងការ​គ្រប់គ្រង​រប​ស់​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ដែល​រួមមាន​៖

​ទី​១. កាប់​ទន្ទ្រាន​ត្រង់ចំណុច​ភូមិ​ផ្អ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និយាម​កាម​លេខ 48P 75 13 19 E 1508802N
​ទី​២ ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ទាំង​២ គឺ​ស្រុក​លំផាត់ និង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និយាម​កាម​លេខ 48P 749839 E 1488384N ដី​នៅក្រៅ​តំបន់​ក្រុមហ៊ុន​ឧកញ៉ា​រ័ត្ន​សា​ខន​គ្រប់គ្រង ហើយ​ការកាប់​ទន្ទ្រាន​ដីព្រៃ​នេះ ស្ថិតនៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​លំផាត់​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​អូរ​ឡាប​ថ្មី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ម្ចាស់​ដី​ឬ​អ្នកកាង​ដី​ឲ្យ​ឈ្មួញ និង អ្នកមាន​បុណ្យ​សិ​ក្ត័​នៅ​ពីក្រោយ​នោះ មាន​ម្នាក់​ឈ្មោះ វ៉ា ភេទ​ប្រុស ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ស្រុក​បរ​កែវ​ខេត្តរតនគិរី ហើយ​ម្នាក់ទៀត​មានឈ្មោះ រិ​ទ្ធ ជា​មន្ត្រី​យោធា​។ ប្រភព​បាន​បន្តទៀតថា ឈ្មោះ​ទាំងពីរ​នេះ​បានធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​តាំងតែ​ពី​ឆ្នាំ​២០១៩ មកម្ល៉េះ ប៉ុន្តែ​ឈ្មោះ រិ​ទ្ធ បាន​កាប់​ទន្ទ្រាន​យក​ដី​ច្រើនជាង​ឈ្មោះ វ៉ា ។​

ពាក់ព័ន្ធ​ទៅនឹង​ការកាប់​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​នេះ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ទូរ​សព្ទ័​ទៅ​សួរ​លោក លឿង ខេមរៈ ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​លោក​បាន​ឆ្លើយតប​ថា ទីតាំង​ដី​ដែល​ក្រុម​ឈ្មួញ​ចូលទៅ​កាប់​រាន​នោះ លោក​បានដាក់​ពាក្យបណ្ដឹង​ជូនទៅ​តុលាការខេត្ត​រតនគិរី​រួចហើយ​។​

​លោក​ប្រធាន​បាន​បន្ថែមទៀតថា នៅក្នុង​ប្លុក​ដី​ដែល​កម្លាំង​បរិស្ថាន​ចុះ​ប្រតិបត្តិ​ការទប់ស្កាត់​និង​បង្ក្រាប​នោះបាន​ជួប​មនុស្ស​ចំនួន ២​នាក់​ដែលជា​មុខសញ្ញា​កំពុង​ធ្វើ​សកម្មភាព​ហើយ​បាន​បំពេញបែបបទ​ជូនទៅ​តុលាការ​អស់ហើយ តាំងពី​ឆ្នាំ​២០១៩ មកដល់ពេលនេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ។ ចំណែក​សកម្មភាព​ដែល​កំពុងតែ​កាប់​ទន្ទ្រាន​ដីព្រៃ​ថ្មីៗ​នៅក្នុង​ឆ្នាំ​២០២១ និង​សកម្មភាព​គ្រឿងចក្រ​ដែលមាន​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​កំពុងតែ​ឈូសឆាយ​ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ​ដែល​លោក​បាន​អះអាង​កាលពី​ដើមទី​ថា ធ្លាប់បាន​ចុះបង្ក្រាប​និង​ធ្វើ​បែបបទ​ជូនទៅ​តុលាការខេត្ត​រតនគិរី​ហើយ នោះ​បែរជា​លោក​និយាយ​បក​ក្រោយ​វិញ​ថា ដី​ទាំងអស់នេះ គឺ ជា​ដី​ក្រុមហ៊ុន​ហ្វូ​ម​វ៉ាង​ទៅវិញ​។​

លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មា​តាម​ទូរ​សព្ទ័​ថា ដី​ណា​ដែល​ត្រូវ​ដកហូត​មក​តុលាការ​គឺ​គ្មាន​នរណា​មាន​សិទ្ធិ​ចូលទៅ​កាន់កាប់​ទៀត​នោះទេ ប្រសិន​ជាមាន​បន្តសកម្មភាព​នោះ ត្រូវ​រាយការណ៍​ទៅ​កម្លាំង​បរិស្ថាន​ឲ្យ​ឃាត់ខ្លួន​ភ្លាមៗ​ទៅ​។​

​ប៉ុន្តែ​ក្រុម​អ្នកសារព័ត៌មាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​អូ​ឡាប​ថ្មី បាន​សង្កេតឃើញថា ចាប់តាំងពី​ឆ្នាំ​២០១៩ អំឡុង​ពេលដែល​ក្រុម​ឈ្មួញ​ចូលទៅ​កាប់​ទន្ទ្រាន​រហូតមកដល់​ឆ្នាំ​២០២១​នេះ តាំងពី​កាប់​តិច រហូតដល់​ការកាប់​ទន្ទ្រាន​អស់​ព្រៃ​រាប់ពាន់​ហិកតា មិនដែល​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចុះបង្ក្រាប​នោះទេ ជាពិសេស គឺ​អង្គភាព​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​តែម្ដង​។​

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​អូ​ឡាប​ថ្មី សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​មេត្តា​ចាត់វិធានការ​ចំពោះ​ជនខិលខូច​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​តាំងតែ​ពី​ឆ្នាំ​២០១៩​រហូតមកដល់​ឆ្នាំ​២០២១​នេះ​ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ​ទៅ​ដាក់ទោស​តាមផ្លូវ​ច្បាប់ និង​សំណូមពរ​ទៅដល់​ថ្នាក់ដឹកនាំ​មេត្តា​បែងចែក​និង​កំណត់​ព្រំប្រទល់​រវាង​ស្រុក​លំផាត់​នឹង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ឲ្យ​បានច្បាស់លាស់​ជៀសវាង​ពេល​មាន​បញ្ហា​ម្ដងៗ រុញ​ដាក់គ្នា​ម្ដង​ទៅ​អ្នកនេះ​ម្ដង​ទៅ​អ្នកនោះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130