ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តាម​ពិតជា​ករណី​ឃាតកម្ម​៖​មនុស្ស​៥​នាក់​រួមទាំង​ទារក​ក្នុង​ផ្ទៃ​ម្នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង​នៅ​ស្រុក​បរិបូរ​ណ៌​

ខេត្តកំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ករណី​អគ្គីភ័យ​ឆាបឆេះ​លំនៅឋាន ស្ថិតនៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​រហូតដល់​ទៅ​ចំនួន​៥​នាក់ រួមទាំង​ទារក​ក្នុង​ផ្ទៃ​ស្ត្រី​ជា​ម្ដាយ​នៃ​សព​ម្នាក់ទៀត​ផងដែរ គឺជា​ករណី​ឃាតកម្ម​ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្ដី​តែម្តង​។​ចំណែក​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ឃាត​កម្មនេះ​គឺ​រងចាំ​ជន​ស​ង្ស​យ័​ធ្វើ​ត្រាប់​បន្ទាប់​បញ្ចប់​ការស៊ើបអង្កេត​នា​ថ្ងៃ​ដដែល​នេះ ។​

គួររំលឹកថា ផ្ទះ ១​ខ្នង​មាន​ទំហំ ៧​ម៉ែត្រ​គុណ​នឹង ១២​ម្រ៉ែ​ត្រ សង់​អំពី​ដែក ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​បាំង​ស័ង្កសី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណ​ម្ចាស់​ឈ្មោះ ន​ន់ សារ៉េត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនសង្ស័យ​ត្រូវជា​ប្តី និង​ប្រពន្ធ និង​កូនៗ​សរុប​ចំនួន​៦​នាក់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​គួរ​ឲ្យ​អាណោច​អធម​។ ហេតុការណ៍​នេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​សហការ​បើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​ការកំណត់​មុខសញ្ញា​ជន​ស​ង្ស​យ័​។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា អង្គភាព​ការពារ​កុមារ​(CPU)​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ បាន​បើក​ការស្រាវជ្រាវ​រហូត​ដាក់​ការសង្ស័យ និង​សន្និដ្ឋាន​ករណីនេះ​ជា​ករណី​ឃាតកម្ម ដែល​បង្ករ​ឡើង​ដោយ បុរស​ឈ្មោះ​ន​ន់ សារ៉េត ដែល​ត្រូវជា​ប្តី និង​ឪពុក​របស់​ជនរងគ្រោះ​តែម្តង​។ ដោយ​៖ កំពង់ឆ្នាំង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130