ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកស្លាប់​ដោយ​កូ​វីដ​នៅ​ប្រេ​ស៊ី​ល​កើន​ដល់​៤២៥,៥៤០​នាក់​ហើយ​

​ប្រេ​ស៊ី​ល ៖ ចំនួន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ ១៩ នៅ​ប្រទេស​ប្រេ​ស៊ី​ល បាន​កើន​ឡើងដល់ ៤២៥,៥៤០ នាក់​ហើយ កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​ចំនួន ២,៣១១ នាក់​បន្ថែមទៀត ពី​រោគរាតត្បាត​មួយ​នេះ ក្នុង​រយៈពេល​មួយថ្ងៃ ។​

​ប្រទេស​ប្រេ​ស៊ី​ល ក៏បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៧២,៧១៥ ករណី​ផងដែរ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ ។ ចាប់តាំងពី​ករណី​ដំបូង របស់​ប្រទេស​នេះ ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស ១៥,២៨២,៧០៥ នាក់ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បានធ្វើ​តេស្ត​រក​វីរុស​នេះ ។​

​ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ ១៩ ខ្ពស់បំផុត​ទី ២ លើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ។ ប្រទេស​នេះ ក៏​កំពុង​ប្រឈម​នឹង រលក​ឆ្លង​ថ្មី​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដែល​បណ្តាល​ឲ្យ​មានការ​កើនឡើង​នូវ​ករណី​ឆ្លង និង​ការស្លាប់ ក៏ដូចជា​ការដួលរលំ​នៃ​មន្ទីរពេទ្យ ដែល​មិនអាច​ដោះស្រាយ នូវ​ការកើនឡើង​នៃ​អ្នកជំងឺ​បាន ។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ ប្រទេស​ប្រេ​ស៊ី​ល បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ចំនួន ៥៣.៩ លាន​នាក់​ហើយ ក្នុងនោះ​អ្នក​ចាក់​ដូ​ស​ដំបូង​មាន​ចំនួន ៥៣.៩ លាន​នាក់ ពោល​ស្មើនឹង ១៦.៩៦ ភាគរយ​នៃ​ចំនួន​ប្រជាជន ខណៈ​អ្នក​ចាក់​ពេញ ២ ដូ​សមាន​ចំនួន ១៨ លាន​នាក់ ស្មើនឹង ៨.៥៤ ភាគរយ​នៃ​ចំនួន​ប្រជាជន ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130