ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្ត​ស្វាយរៀង រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​១៤​នាក់​

​ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្ត​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​បានចេញ​សេចក្ដីជូនដំណឹង​បង្ហាញ​ពី​ការរកឃើញ​មនុស្ស​ចំនួន​១៤​នាក់​បន្ថែមទៀត ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​ភាគច្រើន​ជា​អ្នក​មកពី​រាជធានី​ភ្នំពេញ និង​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​។​

​ក្នុង​សេចក្ដីជូនដំណឹង​ដែល​បណ្ដាញ​ព័ត៌មាន​យើង​ទទួលបាន​កាល​ល្ងាច​ថ្ងៃទី​១២​ខែឧសភា​២០២១​នេះ​បញ្ជាក់ថា អ្នក​ដែល​ទើប​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​នេះ មាននៅ​ស្រុក​ស្វាយជ្រំ​, ស្រុក​រំដួល​, ស្រុក​រមាសហែក និង​ក្រុង​បាវិត​។​
​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​បន្ថែមទៀតថា បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​១៩​ទាំង​១៤​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ ចំនួន​៨​នាក់​, មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ចំនួន​៥​នាក់ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​បាវិត ចំនួន​១​នាក់​៕​ដោយ ៖ គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130