ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៨៦​នាក់​ទៀត​

​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១២ ឧសភា បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 ចំនួន​៨៦​ករណី​បន្ថែមទៀត​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាងជើង​ដែលជា​តំបន់​បិទ​ខ្ទប់ នៅក្នុង​រយៈពេល​២៤​ម៉ោង​។ នេះ​បើតាម​ការដកស្រង់​ទិន្នន័យ ចេញពី​គេហទំព័រ​ពិភពលោក worldometers​។​

​បើតាម​ក្រសួងសុខាភិបាល​វៀតណាម ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ៨៦​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ក្នុងនោះ​រួមមាន​នៅ​ខេត្ត វិញ ហ្វ៊ុ​ក (Vinh Phuc) ភាគ​ខាងជើង​, ទីក្រុង ដា ណា​ង (Da Nang) ភាគ​កណ្ដាល​, ខេត្ត បាក ហ្គៀ​ង (Bac Giang) ភាគ​ខាងជើង​, រដ្ឋធានី​ហាណូយ (Hanoi) នៃ​ប្រទេស​វៀតណាម​តែម្ដង និង​នៅ​ខេត្ត​មួយចំនួនទៀត​។ ករណី​ភាគច្រើន គឺមាន​ជាប់ទាក់ទង​ជាមួយ​អ្នកជំងឺ ដែល​ត្រូវបាន​រាយការណ៍​កាលពី​មុន ឬ​មាន​ជាប់ទាក់ទង​ជាមួយ ចង្កោម​អ្នកចម្លង​នៅតាម​មូលដ្ឋាន ខណៈដែល​ករណី​មួយចំនួន​តូច​ទៀត គឺជា​ប្រភេទ​ករណី​នាំចូល​ផងដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ ប្រទេស​វៀតណាម បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស ៣,៦២៣ ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣៥​នាក់ និង​អ្នកជា​សះស្បើយ ២,៦១៨​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130