ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តបន្ទាយមានជ័យ​ប្រកាស​ពី​ការស្លាប់​ស្ត្រី​អាយុ​៦១​ឆ្នាំ​ម្នា​ក់នៅ​ក្រុង​ប៉ោយប៉ែត​ដោយ​កូ​វីដ​១៩

ខេត្តបន្ទាយមានជ័យ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២១ បានអោយដឹងថា​៖ នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២១ ម៉ោង​៥:៣០​នាទី​ល្ងាច មាន​អ្នក​ជម្ងឺ​ម្នាក់​ឈ្មោះ​វៀត ឡា ភេទ​ស្រី​អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​ទី​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​បាន​ស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩​។​

​តាម​សេចក្តីប្រកាស​ពត៌មាន​បាន​បញ្ជាក់ថា មុន​ស្លាប់ អ្នក​ជម្ងឺ​រូបនោះ​បាន​ចូលមក​ពិនិត្យ និង​ព្យាបាល​នៅ​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ដោយមាន​រោគសញ្ញា​ក្អក ក្តៅខ្លួន ហត់​ខ្លាំង និង មាន​ប្រវត្តិ​ជម្ងឺ​ទឹកនោមផ្អែមរ​រ៉ាំរ៉ៃ​(​កំពុង​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ ) ហើយ​គ្រូពេទ្យ​បាន​យក​សំណាក​ពិនិត្យ​ដោយ​តេស​រហ័ស​(Rapid Test) មាន​វិជ្ជមាន​កូ​វីដ ១៩ (+) ។​

​សូមជម្រាបថា មកដល់ពេលនេះ​ខេត្ត​បន្ទាយ​មាន​ជ​យ័​មាន​អ្នក​ជម្ងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​ហើយ​បាន​ស្លាប់ ខណដែល មន្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បាន​បន្ត​ក្រើនរំលឹក និង​សម្តែង​ការសោកស្តាយ​អាឡោះអាល័យ​ថា ៖ ” អត់​មាន បងប្អូន សាច់ញាតិ ជូន​ដំណើរ​ជា​លើកចុងក្រោយ​ដូច​តាម​ទម្លាប់​បាន​នោះទេ ” ។​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ និង​បន្ត​ការពារ​ខ្លួន​ឱ្យបាន​ហ្មត់ចត់ ដោយ​អនុវត្ត​វិធានការ “៣ ការពារ​” និង “៣ កុំ​” ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ឲ្យ​បាន ត្រឹមត្រូវ បំផុត​ដោយ​មិនត្រូវ​ភ្លេចខ្លួន​នោះ​ទ្បើ​យ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130