ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណៈនេះ អ្នកឆ្លងកូវីដ១៩លើលោកកើនដល់ជាង១៦១លាននាក់ហើយ

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦១,០៨០,៥៨១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣៤៥,០១៨នាក់ និងជាសះស្បើយឡើងវិញ ១៣៨,៨៦៣,៤៧២នាក់។

គេហដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៥៨៦,១៣៦នាក់ ស្លាប់ចំនួន ៥៩៧,៧៨៥នាក់ និងជាសះស្បើយចំនួន ២៦, ៦២០,២២៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ២៣, ៧០២,៨៣២ នាក់ ស្លាប់ចំនួន ២៥៨,៣៥១នាក់ និងជាសះស្បើយ ១៩,៧២៨, ៤៣៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៥,៣៦១,៦៨៦នាក់ ស្លាប់ ៤២៨,២៥៦នាក់ និងជាសះស្បើយ ១៣,៩២៤, ២១៧នាក់៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130