ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​  French Cup ក្រោយ​ទម្លាក់ Montpellier

​កីឡា ៖ Paris Saint-Germain បាន​ឡើងទៅ​ឈរ​ចាំ​មុន​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​លំដាប់​ទី​២ បារាំង French Cup នៅក្រោយពេល​ទម្លាក់​គូប្រជែង Montpellier ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៦-៥ ពី​ក្នុង​វគ្គ ៤​ក្រុម​ចុងក្រោយ​នា​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែឧសភា ឆ្នាំ​២០២១​។​

​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ២-២ ក្នុង​ម៉ោង ៩០​នាទី ដោយ​ពុំមាន​ថែម ១៥​នាទី ២​ដងនោះ​ទេ ដោយបាន​ប្រើ​ទាត់​បាល់ ១១​ម៉ែត្រ​ក្នុង ១​ក្រុម ៥​គ្រាប់​ដើម្បី​កាត់សេចក្តី​តែម្តង​។​

​លទ្ធផល​នេះ​បានធ្វើ​ឲ្យ PSG ត្រូវ​រង់ចាំ​រវាង​ក្រុម​ឈ្នះ AS Monaco ឬ Rumilly Albanai មុនពេល​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130