ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Maguire អាច​នឹង​អវត្តមាន​នៅ Euro និង​វគ្គ​ផ្ដាច់ព្រ័ត្រ UEL

​កីឡា ៖ ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United គឺ​ខ្សែការពារ Harry Maguire អាច​នឹង​អវត្តមាន​នៅក្នុង​ពានរង្វាន់​បាល់ទាត់​ទ្វីបអឺរ៉ុប Euro 2020 និង​ពាន វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ទល់នឹង Villarreal បន្ទាប់ពី​រងរបួស​នៅក្នុង​ការប្រកួត​ទល់នឹង Aston Villa ។​

​ប៉ុន្តែ​លោកគ្រូ​បង្វឹក Ole Gunnar Solskjaer សង្ឃឹមថា​គេ​អាច​នឹង​វិល​ត្រឡប់មកវិញ​ឆាប់ៗ ហើយ​បើសិនជា​គេ​គ្មាន​មុខ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ទេ​ប្រហែលជា Maguire អាច​ប្រឈម​នឹង​ការ​អវត្តមាន​នៅ​Euro ផងដែរ​។​

​លោកគ្រូ​បាន​បង្ហើប​ទាក់ទង​នឹង​ស្ថានភាព​របស់ Maguire ថា​៖ ដំណឹង​ល្អ​គឺ​ឆ្អឹង​ត្រង់​គន្លាក់​ជង្គង់​នោះ​មិន​បាក់​ទេ ហើយក៏​មិនឃើញ​មាន​ស្នាម​ប្រេះ​ដែរ ប៉ុន្តែ​ការ​របួស​ត្រង់​ជង្គង់​នេះ​ពិតជា​មើលទៅ​ធ្ងន់ធ្ងរ​។ បើសិន​ខ្ញុំ​មើល​ក្នុង​ផ្លូវ​ល្អ គេ​អាច​នឹង​មិនកើត​អី​ខ្លាំង​។​ខ្ញុំ​គិតថា​គេ​ប្រហែល​មិនអាច​ចូល​លេង​ប្រកួត​ក្នុង​លី​គ​ដែល​នៅសល់​បានឡើយ ប៉ុន្តែ​ពួកយើង​នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​ឲ្យ​គេ​បាន​ចូល​លេង​ការប្រកួត​ចុងក្រោយ​(Europa League)​នេះ​។ បើសិន​គេ​ជាសះស្បើយ​គឺ​គេ​នឹង​បាន​លេង តែបើ​មិន​គឺ​គេ​មិនបាន​ចូល​លេង​ទេ​។ បើសិន​គេ​អាច​បង្ហាញមុខ​ក្នុង Europa League នោះ​នៅ Euro ក៏​គេ​អាច​ចូល​លេង​បានដែរ​។​

នេះ​អាចជា​ដំណឹង​ដ៏​ឈឺក្បាល​មួយ​ដល់​លោកគ្រូ​បង្វឹក Gareth Southgate នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ព្រោះ Maguire ចាត់ទុកជា​ខ្សែការពារ​បង្គោល​នៅក្នុង​ក្រុម​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130