ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​មាន​ជំងឺផ្សិត​ខ្មៅ​ចំនួន​៥០ ករណី ​លើ​អ្នកជំងឺ​កូ​វីដ​១៩

​ឥណ្ឌា ៖ អាជ្ញាធរ​នៅ​រដ្ឋ Madhya Pradesh ភាគ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មាន​ជំងឺផ្សិត​ខ្មៅ​ចំនួន​៥០​ករណី​ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា Mucormycosis ត្រូវបាន​រាយការណ៍​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​ឥណ្ឌា​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​ផ្តល់ឱ្យ​ដោយ​អភិបាលរដ្ឋ Madhya Pradesh លោក Shivraj Singh Chouhan ក្នុងកំឡុងពេល​ធ្វើ​បទសម្ភាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​មួយ​។ កិច្ចប្រជុំ​នេះ​ត្រូវបានធ្វើ​នៅ​សណ្ឋាគារ Bhopal ក្នុង​រដ្ឋធានី Madhya Pradesh ជុំវិញ​បញ្ហា​ប្រឈម​ថ្មី​ដោយ​អ្នកជំងឺ​កូ​វីដ​-១៩​។​

​លោក Chouhan បាន​មានប្រសាសន៍ថា​“ ជំងឺផ្សិត​ខ្មៅ​ត្រូវបាន​គេ​រកឃើញ ហើយ​នេះ​គឺជា​ការព្រួយបារម្ភ​រប​ស់​ខ្ញុំ​”​។ រហូតមកដល់​ពេលនេះ​មាន​ករណី​ចំនួន ៥០ ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​រដ្ឋ​។ រដ្ឋាភិបាល​រដ្ឋ​នឹងដាក់​ចេញ​នូវ​ពិធីសារ​លម្អិត​សម្រាប់​ជំងឺផ្សិត​ខ្មៅ​ហើយ​ការព្យាបាល​នឹងត្រូវ​អនុវត្ត​ទៅតាម​នោះ​។​

​អ្នកជំងឺ​ដែល​ទទួលរង​ពី​ការឆ្លង​មេរោគ​ផ្សិត​ខ្មៅ​ច្រើន​តែមាន​រោគសញ្ញា​ហៀរ​សំបោរ ហូរឈាម​តាម​ច្រមុះ ហើម​ភ្នែក ឈឺចាប់​ភ្នែក ធ្លាក់​ត្របកភ្នែក ស្រវាំងភ្នែក រហូតដល់​ងងឹតភ្នែក​មើល​អ្វី​លែងឃើញ​។​

​លោក Chouhan បាន​មានប្រសាសន៍ថា «​រដ្ឋាភិបាល​នឹង​បន្ត​ការព្យាបាល​តាម​ជម្រើស​ដែល​មន្ទីរពេទ្យ​អាចធ្វើ​ទៅបាន និង​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ខ្សត់ខ្សោយ​ថវិកា​»​។​

​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​និយាយថា វា​ប៉ះពាល់​ដល់ ប្រហោង​ឆ្អឹង ខួរក្បាល និង​សួត ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ទៀតផង ឬ​ហានិភ័យ​ខ្ពស់​ដល់​បុគ្គល​ដែលមាន​ភាពស៊ាំ​ខ្សោយ​ធ្ងន់ធ្ងរ ដូចជា​អ្នកជំងឺ​មហារីក ឬ​អ្នក​ជំងឺអេដស៍​ជាដើម​។​

​ប្រទេស​ឥណ្ឌា​បាន​កំពុង​ទទួលរង​ការ​រាតត្បាត​ពី​កូ​វីដ​-១៩​រលក​ទី​២​ធ្ងន់ធ្ងរ​បំផុត​។ ក្រសួងសុខាភិបាល​បានបង្ហាញ​ទិន្នន័យ​នៅ​ថ្ងៃ​ពុធ​ថា ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​ចំនួន ៣៤៨ ៤២១​នាក់ និង​ស្លាប់​ថ្មី​៤២០៥​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130