ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត៥ពាន់នាក់ និងអ្នកជំងឺ៣២ស្លាប់

បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ដោយសារ Covid-19 ថ្មី ៣២ នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៥១៨នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ៤៨៨៧ ករណីទៀតដែលកើនឡើងដល់ ៩៣.៧៩៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

បើតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា ការកើនឡើងនូវចំនួនករណីថ្មីប្រចាំថ្ងៃរួមមានការឆ្លង ២.៨៣៥ ករណីដែលត្រូវបានរាយការណ៍នៅក្នុងពន្ធនាគារខណៈដែលករណីថ្មីនៅខាងក្រៅមន្ទីរឃុំឃាំងសរុបមានចំនួន ២.០៥២ ។ កម្រិតខ្ពស់ប្រចាំថ្ងៃមុនគឺ ២,៨៣៩ ករណីដែលត្រូវប្រកាសនៅថ្ងៃទី២៤ ខែមេសា។

សូមជម្រាបថា ករណីសរុបនៅក្នុងរលកទី ៣ នៃ Covid-១៩ ពីដើមខែមុនបានកើនឡើងដល់ ៦៤.៨៩១ នាក់។ ក្នុងនោះអ្នកជំងឺ ៣៣.១៨៩ នាក់បានជាសះស្បើយ ក្នុងនោះមាន ១.៥៧២ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130