ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន៦នាក់ រិបអូសគ្រឿងញៀន ជាង១៣០គីឡូ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល សហការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនគ្រឿងញៀនដែលជាបរទេស ចំនួន ៦នាក់ រួមទាំងរឹបអូស គ្រឿងញៀនជាង១៣០គីឡូក្រាម។

តាមព័ត៌មានទទួលបានពីសមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ គឺកម្លាំងជំនាញបានចុះឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល, ខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ មានជនជាតិវៀតណាម១នាក់ និងចិន៥នាក់ រួមមាន៖

១៖ ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម
២៖ ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។
៣៖ ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។
៤៖ ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ។
៥៖ ឈ្មោះ CHEN SHEN TANG ភេទប្រុស ជនជាតិចិន ។
៦៖ ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។

ចំពោះសម្ភារដែលសម្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន៖

១៖ អិចស្តាស៊ី (MDMA) ទម្ងន់ជាង ៩៤ គីឡូក្រាម
២៖ មេតំហ្វេតាមីន (ICE) ទម្ងន់ជាង ៤២.៨៥ ក្រាម
៣៖ សារធាតុផ្សំ (P2P) ទម្ងន់ជាង ១០គីឡូក្រាម។
៤៖ សម្ភារៈសំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។
៥៖ រថយន្ត ២គ្រឿង។
៦៖ អាវុធខ្លី ២ដើម (ម៉ាក CF98-9 បង់២ គ្រាប់ចំនួន ១៥គ្រាប់ និងម៉ាក P0220 បង់២ និងគ្រាប់ចំនួន ៧គ្រាប់) ។
៧៖ អាវុធខ្លី (កែច្នៃ) ២ដើម
៨៖ ខ្នោះដៃ២គូ
៩៖ ទូរស័ព្ទដៃ២គ្រឿង ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130