ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទ័ព​ប្រកាស​តែងតាំង​លោក Lee Tae Hoon ជា​អ្នកចាត់ការ​ក្រុម​ថ្មី​ជា​ផ្លូវការ​

​កីឡា ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon ជា​អ្នកចាត់ការ​ក្រុម​ថ្មី​ជា​ផ្លូវការ​ហើយ ។​

​ការប្រកាស​នេះ​គឺជា​ការ​ត្រឡប់មក​ប្រកប​អាជីព​ជាថ្មី​នៅ​កម្ពុជា​របស់លោក Lee Tae Hoon បន្ទាប់ពី​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​ចំណាយពេល ២​ឆ្នាំ ជាមួយ​ក្លិប Hoang Anh Gia Lai–HAGL នៃ​ក្របខណ្ឌ​លី​គ​កំពូល​វៀតណាម​កាលពី​ឆ្នាំ​២០១៩-២០២០ កន្លងទៅ​។​

​សូមបញ្ជាក់ថា លោក Lee Tae Hoon បានប្រកាស​ផុត​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​រួមរស់ និង​ធ្វើការ​ឲ្យ​សហព័ន្ធ​អស់​រយៈពេល ៧​ឆ្នាំ និង ៣​ខែ​កាលពី​ចុងឆ្នាំ​២០១៨ គ្រា​ដែល​លោក​បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើកដំបូង កាលពី​ចុងឆ្នាំ​២០១០៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130