ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​បន្ត​ធ្លាក់ចុះ​ទាំង ករណី​ឆ្លង​និង​ស្លាប់​ប្រចាំថ្ងៃ​ដោយ​កូ​វីដ​

​ញូ​ដេលី ៖ អត្រា​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 ប្រចាំថ្ងៃ នៅក្នុង​ប្រទេស​ឥណ្ឌា បាននិងកំពុង​បន្ត​ថយចុះ​ដដែល ដោយមាន​ករណី​ឆ្លង​ថ្មីៗ​ចំនួន​១២៧,៥១០​នាក់ ត្រូវបាន​រាយការណ៍​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ ។

​ក្រៅពី​តួលេខ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ ឥណ្ឌា​ក៏បាន​រាយការណ៍​ពី ករណី​អ្នកជំងឺ​ស្លាប់​ថ្មីៗ​ផងដែរ គឺ​ចំនួន​២,៧៩៥​នាក់ ដែល​អត្រា​ស្លាប់​នៃ​អ្នកជំងឺ COVID-19 ក៏មាន​ការបន្ត​ថយចុះ​ដូចគ្នា នៅ​មួយរយៈ​ចុងក្រោយ​នេះ​។

​យ៉ាងណាមិញ​ក្រោយ​បូក​បន្ថែម​ជាមួយ​តួលេខ​ទាំងនេះ ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​ឥណ្ឌា បាន​កើន​ដល់​២៨,១៧៥,០៤៤​នាក់ និង​ស្លាប់​កើន​ដល់​៣៣១,៨៩៥​។ ដោយឡែក​អ្នកជំងឺ​សរុប ២៥.៩​លាន​នាក់​បានជា​សះស្បើយ និង​១.៩​លាន​នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130