ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រីអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត នៅខេត្តកំពង់ស្ពឺសម្រាលបាន ទារិកាដោយការវះកាត់

កំពង់ស្ពឺ ៖ តាមព័ត៌មានដែល ទទួលបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានជួយ អន្តរាគមន៍សម្រាលកូនដោយការវះកាត់ដល់ស្ត្រីម្នាក់ដែលមានផ្ទៃពោះគ្រប់ខែផ្ទុកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងប្រកបដោយជោគជ័យទាំងម្ដាយ និងកូន ខណៈដែលមន្ទីរពេទ្យស្រុកឧដុង្គមិនអាចជួយសម្រាលបានព្រោះ តែបញ្ហាសុខភាព។

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្ត្រីដែលសម្រាលបានទារិកាខាងលើមានឈ្មោះ ផាត់ ស្រីឡាវ អាយុ ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ ហរាយស្សិន រស់នៅភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ស្ត្រីរូបនេះ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅមន្ទីរពេទ្យស្រុកឧដុង្គក្រោយចូលសម្រាកសម្រាលកូន។ ដោយសារបញ្ហាសុខភាពមន្ទីរពេទ្យស្រុកមិនអាចធ្វើការសម្រាលបាន ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានបញ្ជាក់បន្ថែមថា ដោយមិនអាចបង្កើតតាមធម្មតាបាន ក្រុមគ្រូពេទ្យក៏បានធ្វើការវះកាត់ដោយជោគជ័យ ដែលប្រសូត្របានទារិកាម្នាក់នៅម៉ោង ១០:៣០នាទី យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានទម្ងន់ ៣,៦គីឡូក្រាម ។

សូមជម្រាបថា នេះជាទារិកាទី៤ហើយ ដែលបានសម្រាលចេញពីផ្ទៃម្តាយមានវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130