ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Barca, Real និង Juventus អាច​នឹង​ដក​ចេញពី UCL

កីឡា ៖ តាម​របាយការណ៍​នៅក្នុង​ប្រទេស​អ៊ីតាលី​បានអោយដឹងថា​ក្រុម Barcelona, Real Madrid និង Juventus នឹងត្រូវ​រង​ការពិន័យ​ពី UEFA នៅ​សប្តាហ៍​នេះ ដោយ​ការដក​សិទ្ធិ​មិន​ឲ្យ​ទៅលេង UEFA Champions League នៅ​រដូវ​កាល​ក្រោយ​។​

​ក្លិប​យក្ស​អ៊ឺរ៉ុប​ទាំង​៣​កំពុង​ប្រឈម​នឹង​នីតិវិធី​វិន័យ​ជុំវិញ​ផែន​ការចង់​បង្កើតពាន European Super League ។ ពួកគេ​នៅតែ​ប្រកាន់​ជំហរ​ថា ពួកគេ​មាន​សិទ្ធិ​ក្នុងការ​បង្កើត​ព្រឹត្តិការណ៍​ថ្មី​នេះ ហើយ UEFA និង FIFA មិនអាច​រារាំង​នោះទេ​។

​ចំណែក​ក្លិប​ធំៗ​មួយចំនួនទៀត​ដូចជា AC Milan, Inter Milan, Atletico Madrid, Arsenal, Liverpool, Manchester United, Tottenham, Chelsea និង Manchester City បានធ្វើ​លិខិត​សុំទោស​ដល់ UEFA រួចហើយ នៅតែ​ក្លិប​៣​ខាងលើ​ប៉ុណ្ណោះ ដែល​នៅតែ​មិន​ព្រម​។​

​លោក Javier Tebas ប្រធាន La Liga និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់ UEFA បានលើកឡើង​កាលពី​ថ្ងៃ​អង្គា​រថា Real Madrid, Barcelona និង Juventus គួរតែ​ភ័យខ្លាច​ការដាក់ពិន័យ​ពី UEFA​។

​យ៉ាងណាមិញ បើតាម​សារព័ត៌មាន​អ៊ីតាលី Ia Repubblica ឲ្យ​ដឹងថា ក្លិប​ទាំង​៣​នេះ នឹងត្រូវ​ដក​ឈ្មោះ​ចេញពី UEFA Champions League នៅ​សប្តាហ៍​នេះហើយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130