ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ថៃ​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ចំនួន​៣៨ នាក់​ទៀត​និង​ឆ្លង​ថ្មី​៣,៤៤០ ករណី​

​បាងកក ៖ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ Covid-19 ចំនួន ៣៨ នាក់​ផ្សេងទៀត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ១.១០៧ នាក់​។​នេះ​បើ​យោង​ប្រភពពី​កាសែត Bangkok Post​។​

​ជាមួយគ្នា​នោះដែរ​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៣,៤៤០ ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ឡើងដល់​១៦៥.៤៦២ ករណី​នៅ​ទូទាំងប្រទេស​។​

​មជ្ឈមណ្ឌល​គ្រប​គ្រង់​ស្ថានភាព Covid-19 របស់​អាជ្ញាធរ​ថៃ បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​ទាំងអស់​គឺមាន ២.៣៥៣ នាក់​នៅក្នុង​ចំនួន​ប្រជាជន​ទូទៅ​និង ១.០៨៧ នាក់​នៅក្នុង​ពន្ធនាគារ​។ ទន្ទឹមនឹងនោះ​អ្នកជំងឺ ២.៨៤៣ នាក់​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ហើយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130