ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ សាខា​ខេត្តរតនគិរី​នាំយក​អំណោយ​ប្រគល់ជូន​កុមារី ដែល​រងគ្រោះ​ដោយ​ការចាប់រំលោភ​ពី​ឪពុក​បង្កើត​

​ខេត្តរតនគិរី ៖ នា​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ លោកជំទាវ ញាន ទិ​ត្យ​ចិន្ដា អភិបាលរង​ខេត្តរតនគិរី និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ សាខា​ខេត្តរតនគិរី ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​កុមារី មានឈ្មោះ ស​.​ប​.​ញ អាយុ​០៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ (​គ​៦០) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​រងគ្រោះ​ដោយ​ការរំលោភ ពី​ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន ចាប់រំលោភ​សេពសន្ថវៈ មកលើ​កូនស្រី ជាច្រើន​ដង ទើប​បែកធ្លាយ​។ ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ស្រី សាវឿន អាយុ​៤៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ ស្ថិតនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្នុងឱកាស​នៃ​ការចុះ​សំណេះសំណាល និង​សួរសុខទុក្ខ​នាឱកាស​នេះ លោកជំទាវ​បាន​សម្ដែង​នូវ​ក្ដី​អាណិតអាសូរ​យ៉ាងខ្លាំង ដល់​ក្មួយ​ស្រី​ដែល​រងគ្រោះ​ដោយសារ​ឪពុក​បង្កើត​ចិត្ត​ឃោ​ឃៅ បានធ្វើ​ទង្វើ​មិន​គប្បី​មកលើ​កូនស្រី ដែល​ពិការភ្នែក​និង​និយាយ​មិន​ច្បាស់​ផង​នោះ​។ លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​ម្ដាយ​កុមារី​រងគ្រោះ ត្រូវខិតខំ​ផ្ដល់​ការស្រឡាញ់ មើលថែរក្សា​និង​យកចិត្តទុកដាក់ ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​កូន និង​មើលថែ​សុខភាព​ផ្លូវចិត្ត ផ្លូវកាយ​កូន​ឲ្យ​បានល្អ កុំ​ឲ្យ​កុមារី​រងគ្រោះ​មាន​ជំងឺ​បាក់​ទឹកចិត្ត​និង​មាន​វប្ប​ដិ​សេរី​ផងដែរ​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​នាំមក​ជូន​នាពេលនេះ រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេះ​ទឹកត្រី​១​យួរ ត្រីខ​១​យួរ ទឹក​ស៊ី​អី​ុ​វ​១​យួរ និង​សម្លៀកបំពាក់​២​ឈុត ព្រមទាំង​ថវិកា​មួយចំនួនទៀត​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130