ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៧​នាក់ និង​កំពុង​សង្គ្រោះ​១០​នាក់​សង្ស័យ​ពុល​ស្រាថ្នាំ​

ខេត្តពោធិ៍សាត់ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទូរ​ទាំង​ខេត្តពោធិ៍សាត់ កំពុង​មមាញឹក​ក្នុងការ​ពិនិត្យ និង​ធ្វើកា​ស្រាវជ្រាវ ខណៈ​ជួប​ទុក្ខ​ដ៍​ក្រៀមក្រំ​សង្ស័យ​ពុល​ស្រាថ្នាំ បណ្ដាល​បងប្អូន​ប្រជាពលរដ្ឋ​ស្លាប់​ជា​បន្តបន្ទាប់​ចំនួន​៧​នាក់ និង​កំពុង​សង្គ្រោះ​ចំនួន​១០​នាក់ ។​

ហេតុការណ៍​ដ៍​រន្ធត់​ដែល​កំពុង​ស្រាវជ្រាវ​ខាងលើ នា​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​កំពុង​ស្ទឹង ស្ថិតនៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

ព័ត៌មាន​ជាបឋមៈ ទទួលបាន​ពី​សមត្ថកិច្ច​កំពុង​ចុះ​ប្រ​ត្តិ​ប​ត្រ​ការ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​(​ស្លាប់​)​ជា​បន្តបន្ទាប់​កើនឡើង​ដល់​ចំនួន​៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​នាក់ ។​

គួររំលឹកថា ករណី​មាន​មនុស្ស​ស្លាប់ និង​កំពុង​សង្គ្រោះ​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ៕ ដោយៈ ចាន់ សុភា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130