ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្មេងប្រុស​ស្រី​៤​នាក់ លើកដៃ​សំពះអង្វរ​ឲ្យ​តុលាការ​ខេត្តកំពង់ស្ពឺ​បន្ធូរ​បន្ថយទោស​ម្តាយ​ខ្លួន​ដើម្បី​បានមក​ចិញ្ចឹម​ថែ​ពួកគេ​

​ខេត្តកំពង់ស្ពឺ​៖ ក្មេងប្រុស​ស្រី ព្រមទាំង​ទារិកា​ទើបតែ​មាន​អាយុ​៦​ថ្ងៃ បាន​សំដែង​នូវ​ការ​ទុក្ខព្រួយ ព្រមទាំង​សំពះ​សុំ​អង្វរ​ដល់​តុលាការ​ឲ្យ​ជួយ​បន្ធូរ​បន្ថយទោស​ម្តាយ​ខ្លួន ដោយសារតែ​គ្មាន​អ្នក​បីបាច់​ថែរក្សា​ពួកគេ ខណ​កំពុង​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​។

បើតាម​សម្តី​ជីដូន​ឈ្មោះ កែវ ចាន់ថន អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មានមុខ​របរ​ដើរ​ដក​ក្រអៅឈូក លក់បាន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ចៅប្រុស​ស្រី​ទាំង​៤​នាក់​មានឈ្មោះ ១.​ឈ្មោះ អ៊ី​ម ស្រី​កា ភេទ​ស្រី អាយុ​១០​ឆ្នាំ​, ២.​ឈ្មោះ អ៊ី​ម វិ​រះ​យុទ្ធ ភេទ​ប្រុស អាយុ​៦​ឆ្នាំ​, ៣.​ឈ្មោះ អ៊ី​ម អា​ឈិ​ក ភេទ​ស្រី អាយុ​៣​ឆ្នាំ និង​៤.​ឈ្មោះ អ៊ី​ម អា​ឈី ភេទ​ស្រី អាយុ​៧​ថ្ងៃ​។​

ម្តាយ​ក្មេងប្រុស​ស្រី​ទាំង​៤​នាក់ មាន​ឪពុក​ឈ្មោះ​សុខ មេសា អាយុ​៣០​ឆ្នាំ ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​, ម្តាយ​ឈ្មោះ មុត ស្រី​ស្រស់ អាយុ​៣២​ឆ្នាំ ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់​ព័​ន្ឋ​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​។​

គាត់​បាន​បន្តទៀតថា សព្វថ្ងៃនេះ​ចៅ​គាត់​នៅ​តូចៗ​ណាស់ ណាមួយ​គាត់​ចាស់ជរា ហើយ​មុខរបរ​ដើរ​ដក​ក្រអៅឈូក តាម​បឹង​យកមក​លក់​ទិញ​អង្ករ និង​ទឹកដោះគោ​ឲ្យ​ចៅស្រី ដែល​ទើប​កើត​ឲ្យ​បៅ​ផង​គឺ​ពិបាក​ខ្លាំងណាស់ គាត់​និង​ចៅៗ​សូម​អង្វរ​តុលាការខេត្ត​កំពង់ស្ពឺ ជួយ​បន្ធូរ​បន្ថយទោស​កូនស្រី​គាត់​ផង ដើម្បី​ចេញមក​ជួយ​ចិញ្ចឹម​ចៅ​តូចៗ​ដែល​កំពុង​រស់​យ៉ាង​លំបាកលំបិន​បំផុត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130