ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គី​ភ​យ័​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​ទាំងស្រុង​និង​សម្ភារ​:​មួយចំនួនធំ​នៅ​ក្រុង​បាន​លុង​

​ខេត្តរតនគិរី​÷ ផ្ទះមួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង និង​សម្ភារៈ​ខូចខាត​អស់​មួយចំនួនធំ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ឬ​ផ្ទះ​អ្នកជិតខាង​នោះទេ​។​

​ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​១៦​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ចម្ការ​ភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះមួយ​ខ្នង​នេះ មាន​ទំហំ ៧​ម៉ែត្រ​គុណ និង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តា រនាប​ក្រាល​ក្តា ដំបូល​ប្រក់​ក្បឿង​។​

​ជនរងគ្រោះ​មានឈ្មោះ ណ​យ សាខុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ខណៈ​មិនបាន​នៅផ្ទះ​ទៅ​ចម្ការ ទុក​ឲ្យ​កូន​នៅចាំ​ផ្ទះ​។​

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា ផ្តើម​មាន​អគ្គីភ័យ​ឆាបឆេះ​នេះ គឺ​មកពី​ទុសេ​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បន្ទាប់មក​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង​ចុះជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ដែរ ជា​អកុសល​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​បាត់ទៅហើយ ដោយ​ភ្លើង​ឆេះ​ខ្លាំងពេក​។​

​ក្នុងនោះ​សម្ភារៈ​ដែល​ខូចខាត​រួមមាន​: ផ្ទះ​ឈើ​ចំនួន​១​ខ្នង ឆេះ​អស់ទាំង​ស្រុង – អត្តសញ្ញាណប័ណ្ណ​ចំនួន​២​សន្លឹក – សំបុត្រកំណើត​ចំនួន​៤​សន្លឹក – ប្លង់ដី​ចំនួន​២​ប្លង់ – តុ​ឈេ​ី​ធ្នុង​ធម្មជាតិ​ចំនួន​២ – ថូផ្កា​ធ្នុង​ចំនួន​១​គូរ – គ្រែ​ប្រអប់​ចំនួន​១ – កង្ហារ​ចំនួន​២ លុយ​ដុល្លារ​ចំនួន​២​ម៉ឺន​(​សហរដ្ឋអាមេរិក​)និង​សម្ភារ​: ប្រើប្រាស់​នៅក្នុង​ផ្ទះ​មួយចំនួនធំ​ទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130