ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៤០៧​ករណី​ទៀត

​ហាណូយ ៖ ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤០៧​ករណី​បន្ថែមទៀត ក្នុងនោះ​មាន​៣៨១​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​២៦​ករណី​ទៀត​ជា​ករណី​នាំចូល​។

​ក្នុងចំណោម​ករណី​ឆ្លង​សហគមន៍​ទាំង ៣៨១​នាក់​ខាងលើ ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ខេត្ត Bac Giang ដែល​រ៉ាប់​រ៉ង​តែឯង​ចំនួន​២៩៦​ករណី​។ ចំណែកឯ​ខេត្ត Bac Ninh បាន​រកឃើញ​៣៥​ករណី​, ទីក្រុង​ហូ​ជី​មី​ញ​៤០​ករណី និង​ទីក្រុង​ហាណូយ​០៥​ករណី​។ ក្រៅពីនោះ​គឺ​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត​ផ្សេងៗ​ទៀត​។​

​សរុប​មកវិញ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់​ចំនួន ៩,៥៦៥​នាក់ ក្នុងនោះ​ស្លាប់ ៥៥​នាក់ និង​ជាសះស្បើយ​៣,៦៣៦​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130