ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព័រ​ទុយ​ហ្គា​ល់​លត់ អ៊ីស្រាអែល ៤-០ មុន​ការប្រកួត Euro

​កីឡា ៖ ក្រុម​ការពារ​តំណែង​ជើងឯក​ពានរង្វាន់​យូរ៉ូ ព័រ​ទុយ​ហ្គា​ល់ លត់ អ៊ីស្រាអែល ៤-០ យប់មិញ មុន​ឈានទៅ​ប្រកួត​ពានរង្វាន់ Euro 2020 ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​ទី ១១ មិថុនា​។​

ទាំង ៤ គ្រាប់​របស់​ក្រុម​លោក Fernando Santos រកបាន​ដោយ Bruno Fernandes ២ គ្រាប់​, ប្រធាន​ក្រុម Ronaldo ១ គ្រាប់ និង Cancelo មួយ​គ្រាប់​។ គួរ​ដឹងថា ព័រ​ទុយ​ហ្គា​ល់​នៅ​ពូ​ល F ដែលជា​ពូ​លម​រណៈ ជាមួយ បារាំង​, អាល្លឺម៉ង់ និង ហុង​គ្រី​។ ព័រ​ទុយ​ហ្គា​ល់ បើកឆាក​ប៉ះ ហុង​គ្រី នៅ​ថ្ងៃទី ១៥ ខែ មិថុនា​, ជួប អាល្លឺម៉ង់ នៅ​ថ្ងៃទី ១៩ មិថុនា និង ជួប បារាំង​នៅ​ថ្ងៃទី ២៤ មិថុនា​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130