ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បាក់​អគារ​សង្កត់​ឡានក្រុង ស្លាប់​មនុស្ស​៩​នាក់​នៅ​កូរ៉េខាងត្បូង​

​កូរ៉េខាងត្បូង ៖ មន្ត្រី​បាន​និយាយថា​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៩​នាក់ បាន​ស្លាប់​បន្ទាប់ពី​អគារ​កម្ពស់​៥​ជាន់​បាន​ដួលរលំ​លើ​រថយន្តក្រុង​នៅ​ប្រទេស​កូរ៉េខាងត្បូង ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​មនុស្ស ៨ នាក់​ក៏ត្រូវ​របួស​ផងដែរ ក្នុងការ​បាក់​រលំ​នេះ ដែល​បាន​កើតឡើង​នៅ​ទីក្រុង Gwangju ភាគខាងត្បូង​។ ទីភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ជាតិ​បាន​និយាយថា​ឡានក្រុង​ដឹក​មនុស្ស​១៧ នាក់​ហើយ​បាន​ឈប់​នៅតាម​ផ្លូវ​ខាងក្រោម​។​

​យ៉ាងណាមិញ​មូលហេតុ​នៃ​ការដួលរលំ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​ហើយ​កិច្ចប្រឹងប្រែង​ស្រាវជ្រាវ​កំពុងដំណើរការ​សម្រាប់​អ្នក​នៅរស់​ដែល​អាច​ជាប់​ក្នុង​អាគារ​។​

​មន្ត្រី​ពន្លត់​អគ្គិភ័យ​លោក Kim Seok-sun បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា កម្មករ​ទាំងអស់​នៅ​កន្លែង​នោះ បាន​ចាកចេញ​មុនពេល​អគារ​បាក់​រលំ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130