ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Lazio ប្រកាស​តែងតាំង​លោក Maurizio Sarri ជា​អ្នកចាត់ការ​ថ្មី​

​កីឡា ៖ ក្លិប​បាល់ទាត់ Lazio បានប្រកាស​តែងតាំង​លោក Maurizio Sarri ជា​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​លោក Sarri ដែល​បាន​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea ឱ្យ​ឈ្នះ​ពានរង្វាន់ Europa League កាលពី​ឆ្នាំ ២០១៩ បាន​អត់​ការងារ​ធ្វើ​ចាប់តាំងពី​ត្រូវ Juventus បណ្ដេញចេញ​កាលពី​ខែសីហា​ឆ្នាំមុន ត្បិត​ជួយ​ក្រុម​ឈ្នះ​ពាន Serie A ក៏ដោយ​។​

​លោក Sarri នឹង​មក​ជំនួស​កន្លែង​លោក Simone Inzaghi ដែល​ឈ្នះ​៣​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាមួយ Lazio មុនពេល​ចាកចេញ​ទៅ Inter Milan​។ បុរស​វ័យ​៦២​ឆ្នាំ​ជា​គ្រូ​ដែល​ល្បី​ហ៊ាន​ជក់បារី​លើ​ទីលាន​ពេល​ប្រកួត​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130