ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ថៃ​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ចំនួន​៤៣​នាក់​ទៀត​និង​ឆ្លង​ថ្មី​២.៣១០​ករណី​

​អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ Covid-19 ថ្មី​ចំនួន ៤៣ នាក់​ទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ដោយ​ក្រោយ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់​១.៣៧៥ នាក់​។​

​ក្នុង​រយៈពេល​ដូចគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ថៃ ក៏បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​២,៣១០ នាក់​ទៀត​ដែលនាំឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ដល់ ១៨៧.៥៣៨ នាក់​នៅ​ទូទាំងប្រទេស​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព Covid-19 បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន ២,២០៨ នាក់​ជា​ប្រជាជន​ទូទៅ​និង ១០២ នាក់​នៅក្នុង​ពន្ធនាគារ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130