ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកគ្រូ ប៉ែន ផាត បង្ហោះ​សារ​ជូនពរ​គោព្រៃ​កម្ពុជា មុន​ប៉ះ​អ៊ីរ៉ង់ នៅថ្ងៃស្អែក​

​កីឡា ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងធ្វើ​ការប្រកួត​ទល់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​វេលា​ម៉ោង​៩:៣០ នាទី​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ស្អែក​នេះ​នៅ​ទឹកដី​កណ្ដាល​បា​រ៉ែ​ន សម្រាប់​ការប្រកួត​ជម្រុះ​ជើង​ទី​២ ជុំ​ទី​២ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២​ធ្វើឡើង​នៅ​ប្រទេស​កាតា​។​

​មុន​ការប្រកួត​ឈានដល់​នៅ​ថ្ងៃស្អែក​នេះ លោកគ្រូ ប៉ែន ផាត បាន​បង្ហោះ​សារ​មួយ​ថា ខ្ញុំ​និង​បងប្អូន​ខ្មែរ​នៅ​បរទេស សូម​ជូនពរ​ឲ្យ​គោព្រៃ របស់​កម្ពុជា យើង​ប្រកួត​ជាមួយ អ៊ឺ​រ៉ង់ នៅ​ថ្ងៃ​ខាង​មុននេះ សូម​ឲ្យ​បាន​ជោ​គេ​ជ័យ​។​

​លោកគ្រូ​បាន​និយាយថា កាលពី​ឆ្នាំ​១៩៧៤ លោកគ្រូ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ពួកគេ​ដល់​ទៅ​ពីរ​គ្រាប់ និង ជួយ​កម្ពុជា​យកឈ្នះ អ៊ីរ៉ង់ ក្នុង​លទ្ធផល ៥​ទល់នឹង​២ ផងដែរ​។​ដូច្នេះ​លោកគ្រូ​សង្ឃឹមថា កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ទល់នឹង អ៊ីរ៉ង់ ស្អែក​នេះ​។​

​សូមជម្រាបថា ការប្រកួត​ជើង​ទី​១ សម្រាប់​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​ខាងលើ កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ ដល់​ទៅ​១៤-០៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130