ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រី​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បំ​បែប​កំណត់ត្រា​ពិភពលោក ក្រោយ​សម្រាល​បានកូន​ម្តង​១០​នាក់​

​ព្រី​តូ​រី​យ៉ា ៖ ស្ត្រី​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បាន​បំបែក​កំណត់ត្រា​ពិភពលោក (Guinness World Record) ក្រោយ​សម្រាលកូន​ម្តង ១០​នាក់ ហើយ​នេះ​គឺជា​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​ករណី​កាលពី​ខែ​មុន ពេលដែល​អ្នក​ស្ត្រី Malian Halima Cisse សម្រាលកូន​បាន ៩​នាក់ នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។​

​គេហទំព័រ​ព័ត៌មាន IOL បាន​និយាយថា អ្នកស្រី Gosiame Thamara Sithole ដែលជា​អ្នកស្រុក Tembisa East ក្នុង​ទីក្រុង​Johannesburg បាន​សម្រាល​បានកូន​ប្រុស ៧ នាក់​និង​កូនស្រី ៣ នាក់ នៅ​ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី Pretoria ។​

​សូមជម្រាបថា កាលពីដើម​ខែឧសភា ឆ្នាំ​២០២១ លោកស្រី Hamila Cisse បានផ្តល់​កំណើត​ឲ្យ​ទារក​របស់​នាង​ចំនួន ៩​នាក់ នៅក្នុង​គ្លី​នី​ក​មួយកន្លែង ក្នុងប្រទេស​ម៉ា​រ៉ុ​ក ក្រោយពី​រដ្ឋាភិបាល​ប្រទេស​ម៉ាលី សម្រេច​ដឹក​នាង​តាម​ជើងយន្តហោះ ដើម្បី​ផ្តល់​ការថែទាំ​សុខភាព​ពិសេស​។ នាង​ទទួលបាន​កូនស្រី ៥​នាក់ និង​កូនប្រុស ៤​នាក់ ក្នុងពេល​តែមួយ ហើយក៏​ជាប់​អ្នក​ដែល​បាន​បំបែក​កំណត់ត្រា​ពិភពលោក​។​

​កាលពី​ឆ្នាំ​២០០៩ ក៏មាន​ស្ត្រី​ម្នាក់​សម្រាលកូន ៨​នាក់ នៅ​សហរដ្ឋអាមេរិក បាន​បំបែក​កំណត់ត្រា​ពិភពលោក លើ​រឿង​ដែល​អាច​ផ្តល់កំណើត ដល់​កូនខ្ចី​ច្រើន​នាក់​ក្នុងពេល​តែមួយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130