ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm នៅ​ឃុំ​កោះ​ចិន​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជា​ដោយ​លោក ពុំ ស៊ីថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm ស្ថិតនៅ​ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

លោក ចៅ សួស្តី អ្នកគ្រប់គ្រង​កសិដ្ឋាន​បាន​ជម្រាបជូន​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី​ថា​កសិដ្ឋាន​ចិញ្ចឹម​ត្រី ទី​ឡា​ព្យា Cambodia Fresh Farm បាន​បង្កើត​នៅ​ឆ្នាំ​២០១៧ លើ​ផ្ទៃដី​សរុប ៤,៥​ហ​ត មាន ២១​ស្រះ​។ លោក​បន្តថា​បច្ចុប្បន្ន​មាន​បុគ្គលិក​បម្រើការ​ងារ​ពេញ​ម៉ោង​នៅក្នុង​កសិដ្ឋាន​ចំនួន ០៤​នាក់ ក្នុងនោះ​មាន​បុ​ក្គ​លិ​ក​ជំនាញ​ម្នាក់​ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពី​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប ក្រៅពីនោះ​ពួកគាត់​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យា​សាច់ បង្កាត់កូន​ត្រី​ពូជ ពិនិត្យ​គុណភាព​ទឹក និង​រៀបចំ​ស្រះ​ពី​ម​ជ្ឈ​ម​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប (​ខេត្តព្រៃវែង​)​។ មិនតែប៉ុណ្ណោះ Cambodia Fresh Farm បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ​ដើម្បី​លើកកម្ពស់​គុណភាព​ត្រី​មានដូចជា ម៉ាស៊ីន​លាយ​ទឹក​សម្លាប់​មេរោគ​ដោយ​ស្វ័យប្រវត្តិ​។ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន​(JICA) ផងដែរ​នោះ ធ្វើ​ឲ្យ​កសិដ្ឋាន​សម្រេចចិត្ត​ដាក់ ទុនវិនិយោគ​សាងសង់​រោង​សិប្បកម្ម​កែច្នៃ​ផល​ត្រី​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ទំនើប AEON ភោជនីយដ្ឋាន សណ្ឋាគារ​ផ្សេងៗ​ទៀត ហើយ​អនាគត​គ្រោង​នឹង​សហការ​ជាមួយ​អង្គការ​ទស្សន​ពិភពលោក (World Vision) ក្នុង​ភាពជា​ដៃគូ​ភ្ជាប់​ជាមួយ​កសិករ​ចិញ្ចឹម​ផ្គត់ផ្គង់​ឲ្យ​ខ្សែ​ច្រវាក់​កែច្នៃ​។

​ពិនិត្យឃើញ​ទិដ្ឋភាព​ជារួម និង​សកម្មភាព​ចិញ្ចឹម (​ផ្តល់​ចំណី​) របស់​កសិដ្ឋាន​រួចមក ឯ​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កសិដ្ឋាន​ប្រកាន់យក​របរ​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យា ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​ចេះតែមាន​ការកើនឡើង​ជា​លំដាប់​។​

ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ឆន្ទ​:​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​កសិដ្ឋាន​ត្រូវ​បន្ត​រក្សា ខិតខំ​ពង្រឹង និង​ពង្រីក​ផលិតកម្ម​ចិញ្ចឹម​ត្រី​បន្ថែម​ទាន់​ឱកាស​មាស​មកដល់ ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ចងក្រង​បណ្តុំ​ផលិត ស្វែងរក​ដៃគូ​ផលិត ភ្ជាប់​បណ្តាញ​ទីផ្សារ សម្រាប់​ការផ្គត់ផ្គង់​ឲ្យ​សិប្បកម្ម​កែច្នៃ ហើយ​ត្រូវ​បង្កើន​ការកែច្នៃ​ផល​ត្រី​ស្រស់ សម្រាប់​ទីផ្សារ​ក្នុងស្រុក ដើម្បី​បង្កើន​តម្លៃបន្ថែម និង​បង្កើត​ការងារ​។

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ជម្រាបជូន​បន្ថែមថា ក្រសួង​ដែលមាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​នឹង​នៅ​រង់ចាំ​ផ្តល់​កិច្ចសហការ​ទាំង​បច្ចេកទេស និង​ច្បាប់​ដើម្បី​ទទួលបាន​ប្រយោជន៍​រួម​គឺ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​សម​ស្របតាម​តម្រូវការ និង​ឈានទៅ​ធ្វើការ​នាំចេញ​ស្របតាម​ស្តង់ដា​ទីផ្សារ​ជ​ប៉ុនា​ពេលអនាគត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130