ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​នឹង​បរិច្ចាគ​វ៉ាក់សាំង Pfizer ចំនួន ៥០០ លាន​ដូ​ស​ដល់​ប្រទេស​ជិត​១០០​ទូទាំង​ពិភពលោក​

អាមេរិក ៖ ប្រភព​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​បាន​ប្រាប់​រ៉​យ​ទ័​រថា រដ្ឋបាល​របស់លោក Biden គ្រោង​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ Pfizer ចំនួន​៥០០​លាន​ដូ​ស​ដើម្បី​បរិច្ចាគ​ទៅ​ឲ្យ​ប្រទេស​ជិត​១០០​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ខាងមុខ​។​

​សហរដ្ឋអាមេរិក​បាន​ត្រៀម​ចែកចាយ​ចំនួន ២០០ លាន​ដូ​ស​ក្នុងឆ្នាំនេះ​និង ៣០០​លាន​ដូ​ស​ទៀត​នៅក្នុង​ឆមាស​ទីមួយ​ក្នុង​ឆ្នាំ​២០២២ ដល់​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ចំនួន ៩២ និង​សហភាព​អាហ្វ្រិក​។​

​ការបរិច្ចាគ​នេះ​នឹង​ធ្វើឡើង​តាមរយៈ​កម្មវិធី COVAX ដែល​ចែកចាយ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ទៅ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ កម្មវិធី​នេះ​ផ្តួចផ្តើមឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​វ៉ាក់សាំង និង​ថ្នាំ​បង្ការ​សកល (GAVI)​។​

​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន នឹង​ប្រកាស​ពី​គម្រោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​អ្នកមាន G7 នៅ​ប្រទេស​អង់គ្លេស​។​

​យ៉ាងណាមិញ​រហូតដល់​ពេលនេះ​ទាំង​សេត​វិមាន និង​ក្រុមហ៊ុន​វ៉ាក់សាំង Pfizer មិនទាន់​បញ្ជាក់​ផ្លូវការ​ឡើយ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130