ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្លិប​ធំ​៦​នៅ PL យល់ព្រម​ទទួលយក​ការផាកពិន័យ​ជុំវិញ​ការបង្កើតពាន Super League

​កីឡា ៖ យោងតាម​ការបញ្ជាក់​ពី​ក្របខណ្ឌ Premier League គឺ ក្លិប​បាល់ទាត់​ធំៗ​ទាំង​៦​នៅ​ក្របខណ្ឌ Premier League រួមមាន Manchester United, Manchester City, Chelsea, Tottenham Hotspur, Arsenal និង Liverpool បាន​ព្រមព្រៀង​ទទួលយក​ការផាកពិន័យ​សរុប​ជា​ទឹកប្រាក់​២២​លាន​ផោន​ដោយ​ក្លិប​នីមួយៗ​ត្រូវ​បង់ប្រាក់​ខ្ទង់ ៣.៦៧​លាន​ផោន ជុំវិញ​ការបង្កើតពាន European Super League ។​

​សូមជម្រាបថា ក្លិប​ធំៗ​ទាំង​៦​នេះ​បានប្រកាស​ចូលរួម​ជាមួយ European Super League កាលពី​ខែឧសភា​កន្លងទៅ ប៉ុន្តែ​មិន​ដល់​៤៨​ម៉ោង​ក្រោយមក​ពួកគេ​ក៏​ប្រកាស​ដកខ្លួន​ចេញ​ដោយសារ​តែមាន​ការតវ៉ា​ខ្លាំង​ពី​សំណាក់​កីឡាករ ក៏ដូចជា​អ្នកគាំទ្រ​ផងដែរ​។​

​ចំណែក Real Madrid, Barcelona និង Juventus មិនទាន់​ដកខ្លួន​ចេញពី European Super League នៅឡើយ​ទេ ខណៈ UEFA គ្រោង​នឹង​ផាកពិន័យ​មិន​ឲ្យ​ចូល​លេង​នៅ Champions League ចំនួន​២​រដូវ​កាល​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130