ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​មាន​មនុស្ស​ជាង​១៤,២០០​នាក់​ឆ្លង​កូ​វីដ​-១៩ និង​អ្នកជំងឺ​៤៥២​នាក់​ស្លាប់​ក្នុង​១​ថ្ងៃ​

​វ៉ាស៊ីនតោន ៖ តាម​ការដកស្រង់​ទិន្នន័យ ចេញពី​គេហទំព័រ Worldometers នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ បង្ហាញថា នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ១៤,២០១​នាក់​នាក់​ទៀត​បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៤៥២​នាក់​បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៣៤,២៦៤,៧២៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៦១៣,៤៩៤​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ២៨,២៥៤,០៩១​លាន​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130