ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ឥណ្ឌា​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ច្រើន​ទៅដល់​៦.១៤៨​នាក់​

​ឥណ្ឌា ៖ ក្រសួងសុខាភិបាល​សហ​ព័ន្ធ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ច្រើន​ទៅដល់ ៦.១៤៨ នាក់​ក្នុង​រយៈពេល​២៤ ម៉ោង​ចុងក្រោយ​ដែល​ចំនួន​អ្នកស្លាប់​សរុប​នៅក្នុង​ប្រទេស​ឡើងដល់ ៣៥៩.៦៧៦ នាក់​។​

​ទន្ទឹមនឹង​នេះដែរ​ករ​ណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​ក្នុង​រយៈពេល​២៤​ម៉ោង​វិញ​មាន​ចំនួន ៩៤ ០៥២​នាក់​ដែល​បានធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន ២៩.២​លាន​នាក់​ហើយ​។​

​តាម​តួលេខ​នេះ​បង្ហាញថា ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​ដដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ប៉ុន្តែ​ករណី​ស្លាប់​ខ្ពស់ជាង​មុន ពីព្រោះ​កន្លងមក​ករណី​មរណភាព​ប្រចាំថ្ងៃ​គឺ​ចន្លោះ​៤​ពាន់​នាក់​ចុះក្រោម តែ​ពេលនេះ​ឡើងដល់​ជាង​៦​ពាន់​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130