ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាលព​ញាព​ន់​រង​ការ​រិះគន់ថា​គ្មាន​ចំណាត់ការ​លើ​បណ្តឹង​រប​ស់ជន​រងគ្រោះ​ដែល​រត់​មកប្តឹង​ពីបទ​ហិង្សា​ដោយ​ចេតនា​

រាជធានី​ភ្នំពេញ ៖ មនុស្ស​ស្រី​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារតែ​កូនប្រុស​ម្នាក់​ដែល​គេ​ស្គាល់​ថា​បំរើ​ការងារ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​វាយ​ធ្វើបាប​ព្រោះតែ​មានបំណង​ដណ្តើម​កាន់កាប់​ដី​កេរ្តិ៍​របស់​ម្តាយ​។​

​ហេតុការណ៍​បង្ក​ហឹ​ង្សា​ដោយ​ចេតនា​បានកើត​ឡើង​កាលពី​វេ​ល​ម៉ោង​ប្រហែល​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២១​ស្ថិតនៅក្នុង​ភូមិធំ​ខាងជើង​សង្កាត់​ពញា​ពន់​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនបង្ក​មានឈ្មោះ​ប៉ាន់​វណ្ណា​ហៅ​នៅ​វណ្ណា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​អតីត​ជា​មន្ត្រី​បំរើកា​រងារ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​(​ពាក់​ស័ក្តិ​៤​កន្លះ​)​ស្នាក់នៅ​ក្នង​ភូមិធំ​ខាងជើង​សង្កាត់​ពញា​ពន់​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​

ចំណែក​ជនរងគ្រោះ​ទី​១/​ឈ្មោះ​នៅ​យឹម​ភេទ​ស្រី​អាយុ​៧៨​ឆ្នាំ ត្រូវជា​ម្តាយ​ជនបង្ក​ស្នាក់នៅ​ភូមិធំ​ខាងជើង​សង្កាត់​ពញា​ពន់​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​២/​ឈ្មោះ​ស្រី​ភ័ស​(​ជា​ចៅ​)​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​៣/​ឈ្មោះ​ស្រី​ភឿន​(​ជា​ចៅ​)​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​រស់នៅ​ជាមួយ​ជីដូន​។​

ប្រភពពី​ជនរងគ្រោះ​ដែល​ត្រូវជា​ម្តាយ​របស់​ជនបង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​មានកូន​ប្រុស​ចំនួន​២​នាក់​ប្រុស​ទី​១​ឈ្មោះ​ប៉ាន់​វៃ​និង​កូនប្រុស​ទី​២​ឈ្មោះ​ប៉ាន់​វណ្ណា​(​ដែលជា​ជនបង្ក​)​។​លុះ​ក្រោយមក​កូនប្រុស​ទី​១​មាន​ប្រពន្ធ​កូន​ហើយ​បានមក​រស់នៅ​ជាមួយ​ម្តាយ​និង​កូន​ចំនួន​៣​នាក់​ប្រុស​១​ស្រី​២​នាក់​។​ប៉ុន្តែ​ជា​អកុសល​ប្តី​ប្រពន្ធ​បាន​ស្លាប់ចោល​កូន​ទាំង​៣​នាក់​ដោយ​បន្សល់ទុក​កូន​ទាំងបី​នាក់​ឲ្យ​គាត់​(​ម្តាយ​)​ចិញ្ចឹម​រហូតមក​។​

គាត់​បន្តថា លុះ​មកដល់​ឆ្នាំ​២០០៦​កូនប្រុស​ទី​២​ដែលជា​ជនបង្ក​បាន​ឲ្យ​រូបគាត់​(​ម្តាយ​)​កាត់​ដី​ក្រោយ​ផ្ទះ​ដែលមាន​ទំហំ​ទទឹង​២០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ​លក់​ឲ្យ​គេ​បាន​លុយ​ចំនួន​៣០០០​ដុល្លា​អាមេរិក​ហើយ​ឲ្យ​គាត់​ជា​ម្តាយ​យកលុយ​ចំនួន​៣០០០​ដុល្លា​ទៅ​ដណ្តឹងប្រពន្ធ​នៅ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​គាត់​ថា ពេល​រៀបការ​រួច​កូនប្រុស​នោះបាន​ទៅ​រស់​ស្រុក​ខាង​ប្រពន្ធ​ទៅ​។

​ចំណែក​រូបគាត់​បានរ​ស់​នៅ​ជាមួយ​ចៅ​ទាំងបី​រហូត​ចៅៗ​ទាំងអស់​ពេញវ័យ ហើយ​ពេលនោះ​គាត់​ក៏បាន​រៀបចំ​កាត់​ដី​ចែក​ឲ្យ​ចៅ​ទាំងបី​នាក់​ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ទំហំ​៥​ម៉េ​ែ​ត្រ​គុណ​និ​២៥​ម៉ែត្រ​និង​បាន​ផ្ទេរកម្មសិទ្ធិ​ឲ្យ​ពួកគេ​រៀងៗ​ខ្លួន​។​ចំណែក​ដី​ដែល​នៅ​សេសសល់​ពី​ការបែងចែក​ឲ្យ​ចៅៗ​ដែលមាន​ទំហំ​៦​ម៉ែត្រ​គុណ​២៥​ម៉ែត្រ​នោះ​គឺ​គាត់​ទុកជា​កម្មសិទ្ធិ​របស់គាត់​សម្រាស់​ចាស់​។​
​បន្ទាប់មកទៀត​នៅ​ឆ្នាំ​២០១៨​ជា​អកុសល​ចៅប្រុស​របស់គាត់​ក៏​ស្លាប់​ដោយសារ​ជំងឺ​គាំ​បេ​ដូង​ទៀត​។​

​ប្រភព​ដដែល​បន្តទៀត​ថា​នៅ​ឆ្នាំ​២០២០​កូនប្រុស​ទី​២​ដែលជា​ជនបង្ក​បាន​មកលេង​ម្តាយ​នៅ​ខណៈ​នោះគេ​បាន​ប្រើល្បិច​លួងលោម​គាត់​(​ម្តាយ​)​ឲ្យ​យក​ប្លង់​កម្មសិទ្ធិ​ដី​របស់​ចៅស្រី​ពៅ​ដែល​រស់នៅ​ជាមួយ​គាត់​សព្វថ្ងៃ​មានឈ្មោះ​ស្រី​ភឿន​យកទៅ​ផ្ទេរ​ដាក់ឈ្មោះ​គាត់​រួចហើយ​កូនប្រុស​ដែលជា​ជនបង្ក​បាន​ប្រាប់​ម្តាយ​ថា​យកទៅលក់​ឲ្យ​គេ​បាន​តម្លៃ​ចំនួន​៧០០០០​ដុល្លា​អាមេរិក​។​ក្រោយពី​លក់​រួច​គាត់​ទទួលបាន​ប្រាក់​តែ​ចំនួន​៥៧០០០​ដុល្លារ​តែប៉ុណ្ណោះ​។​ក្រោយមកទៀត​ក្នុង​រយៈពេល​តែ​១​ខែ​កូន​កំហូច​បានមក​និយាយ​លួងលោម​យកលុយ​ទៅ​ដាក់​ក្នុង​ធនាគារ​។​ប៉ុន្តែ​ក៏​ស្រាប់តែ​បាត់​ឈឹង​តែម្តង ហើយ​ឮថា​កូន​នោះបាន​យកលុយ​ទាំងអស់​ទៅ​ទិញ​ឡាន​និង​ស៊ីចាយ​អស់​ទៅហើយ ហើយក៏​បាន​នាំ​ប្រពន្ធ​និង​កូន​មក​រស់នៅ​ជាមួយ​គាត់​វិញ​។​ចាប់ពីពេលនោះ​មក​ពួកគេ​បាន​រករឿង​គាត់​និង​ចៅ​ស្ទើរ​គ្រប់ពេលវេលា​រហូត​គាត់​ទ្រាំ​នឹង​ទង្វើរ​របស់​ពួកគេ​លែង​បាន​ក៏​ដាច់ចិត្ត​ទៅប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​សុំ​កាត់កាល់​កូន​ឈ្មោះ​ប៉ាន់​វណ្ណា​ហៅ​នៅ​វណ្ណា​ជា​កូន​តទៅ​ទៀតហើយ​។​

គាត​បញ្ជាក់ថា​ក្រោយមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​លេខ​៨២៤​ចុះ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​ដោយ​សម្រេច​កាត់កាល់​កូន​នោះ​តាម​បណ្តឹង​គាត់​តែម្តង​។​

គួរបញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២១​ចៅស្រី​ឈ្មោះ​ស្រី​ភ័ស​បាន​សម្រាក​ពី​ការងារ​បានមក​លេង​ជីដូន​និង​ប្អូនស្រី​នៅផ្ទះ​កើតហេតុ​ខាងលើ​ខណៈ​នាង​មកដល់​ផ្ទះ​ជីដូន​ក៏បាន​ជួបប្រទះ​និង​ប្រពន្ធ​ជនបង្ក​ពេលនោះ​ប្រពន្ធ​ជនបង្ក​ក៏បាន​យក​ទូរស័ព្ទ​ថត​នាង​រួច​ផ្ញើរ​ឲ្យ​ប្តី​ដែល​មិនបាន​នៅ​ទីនោះ​។​បន្តិចក្រោយមក​មា​នក​ម្លាំ​ង​សមត្ថកិច្ច​ចូលមក​សួរនាំ​លោកយាយ​ថា​តើ​នៅផ្ទះ​លោកយាយ​មានរឿង​អី​ទៀតហើយ ខណនោះ​យាយ​ម្ចាស់ផ្ទះ​បាន​ឆ្លើយតប​វិញ​ថា​អត់​មានរឿង​អ្វី​ទេ​។​សមត្ថកិច្ច​ក៏បាន​និយាយទៀតថា ចុះបើ​ផ្ទះ​លោកយាយ​គ្មាន​រឿង​ទេ ហេតុ​អី​ក៏​ថ្នាក់លើ​តេ​បញ្ជា​ឲ្យ​ពួក​ខ្ញុំ​ចុះមក​ទីនេះ​។​សមត្ថកិច្ច​និយាយ​រួច​ក៏​ចេញទៅ​បាត់​។​ប្រហែល​២​ម៉ោង​ក្រោយមក​ជនបង្ក​ក៏​មកដល់​ហើយ​បាន​ទាស់សំដី​គ្នា​រហូត​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ម្តាយ​និង​ចៅ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល់​ចំនួន​៣​នាក់​តែម្តង​។​

លុះ​ព្រឹក​ឡើង​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២១​ជនរងគ្រោះ​ទាំងបី​នាក់​បាន​ឡើងទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ពញា​ពន់​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​ផង​។​ខ​ណះ​នោះ​សមត្ថកិច្ច​ក៏បាន​អញ្ជើញ​ជនបង្ក​ទៅ​សួរនាំ​រួច​ឲ្យ​ជនបង្ក​ត្រឡប់មកផ្ទះ​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​ឡើយ​។​ទើប​មកដល់​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​2021​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ព្រែក​ព្នៅ​កោះហៅ​ជនរងគ្រោះ​មក​សួរនាំ​ពី​ហេតុការណ៍​ខាងលើនេះ​។​បន្ទាប់ពី​សាកសួរ​រួច​សមត្ថកិច្ច​បាន​ប្រាប់ថា​គាត់​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​។​

ពាក់​ព​ន្ធ័​ហេតុ​ការ​ណ៏​ខាងលើនេះ សារពត៌មាន​យើង​មិនទាន់បាន​ទាក់ទង​ទៅ​ឈ្មោះ​ប៉ាន់​វណ្ណា ដើម្បី​សុំ​ការបំភ្លឺ​នៅ​ទ្បើ​យ​នោះទេ​។​ប៉ុន្តែ​នឹង​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​នៅ​ថ្ងៃក្រោយ​ទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130