ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​អាវុធហត្ថ​ឃាត់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ដឹក​ទូរ​សព្ទ័​ដៃ​គេចពន្ធ​ចំនួន​៤៦៨០​គ្រឿង បម្រុង​នាំទៅ​វៀតណាម​

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ព៌​ណ​ទឹកប៊ិច ពាក់​ស្លាក​លខ​”​ភ្នំពេញ​”2AK.3057 ដែល​លួច​ដឹក​ទូរស័ព្ទដៃ​ទំនើបៗ​គេចពន្ធ​បម្រុង​លោតឆ័ត្រ​ចេញទៅ​ប្រទេស​វៀតណាម​។​ករណីនេះ​បានកើត​ទ្បើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​លើ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹក​ទូរស័ព្ទដៃ​គេចពន្ធ​ដែល​កម្លាំង​អាវុធហត្ថ​ស្ទាក់​ចាប់បាន​នេះ បើកបរ​ដោយ​ឈ្មោះ ខែម ទី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​ក្តួច ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ហើយ​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ​។​

បន្ទាប់ពី​មន្ត្រី​ជំនាញ​ធ្វើការ​ឆែកឆេរ​រកឃើញ​ទូរ​សព្ទ័​ដៃ​ស៊េរី​ទំនើប​ចំនួន​៤៦៨០​គ្រឿង ដែល​អត់​មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ ដែល​ក្នុងនោះ រួមមាន​៖1/​ទូរ​សព្ទ​ដៃ​ម៉ាក iphone 12(promax)​ចំនួន​៧៦៨ គ្រឿង​។​២./ ទូរ​សព្ទ​ដៃ​ម៉ាក iphone 12 ចំនួន ៩៤ គ្រឿង​។​៣./ ទូរ​សព្ទ​ដៃ​ម៉ាក iphone 11(promax)​ចំនួន​៦៨៤​គ្រឿង​។​៤./​ទូរ​សព្ទ​ដៃ​ម៉ាក iphone 11 ចំនួន ១៥៥៥​គ្រឿង​។​៥./ ទូរ​សព្ទ​ដៃ​ម៉ាក iphone(xsmax)​ចំនួន ៧៣៨​គ្រឿង​។​៦/. ទូរ​សព្ទ​ដៃ​ម៉ាក iphone 7(plus)​ចំនួន ៦៧៩​គ្រឿង​។​៧./ ទូរ​សព្ទ​ដៃ​ម៉ាក iphone 7 ចំនួន ១៦២ គ្រឿង​។​

​តាម​ប្រភព​ពត៌មាន ទូរ​សព្ទ័​ទាំងអស់នេះ គឺ​ឈ្មួញ​មានបំណង​លួច​នាំ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុង​ទឹកដី​ខេត្តស្វាយរៀង តែ​ពេលមកដល់​ទឹកដី​ស្រុក​ពាមរ​ក៌ ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្ទាក់ចាប់​ឃាត់​បានតែ​ម្តង​។​

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ចាប់​ឃាត់​រថយន្ត​ខាងលើ​បាន​ភ្លាម ទាំង​មនុស្ស​និង​វត្ថុតាង ត្រូវបាន​អាវុធហត្ថ​ប្រគល់​ទៅអោយ​មន្ត្រី​សាខាគយ​ខេត្តព្រៃវែង​ទាំងយប់ ដើម្បី​ចាត់ការ​បន្ត​។​ប៉ុន្តែ​គេ​មិនទាន់​ដឹង​អត្តសញ្ញាណ​ម្ចាស់​ទំនិញគេចពន្ធ​នោះ​នៅ​ទ្បើ​យ​ទេ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130