ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វ៉ាក់សាំង Sinovac អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​ជាង​៩៥​ភាគរយ​នៅ​អ៊ុយ​រ៉ា​ហ្គា​យ​

​អ៊ុយ​រ៉ា​ហ្គា​យ ៖ អត្រា​អ្នកស្លាប់​ដោយ​កូ​វីដ​១៩​ក្នុងចំណោម​ប្រជាជន​អ៊ុយ​រូ​ហ្គា​យ​ដែលមាន​អាយុ​ពី​១៨​ទៅ​៦៩​ឆ្នាំ​ដែល​បានទទួល​វ៉ាក់​សាំង Sinovac បាន​ធ្លាក់ចុះ​ជាង ៩៥ ភាគរយ​។​

​របាយការណ៍​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា រយៈពេល​២ សប្តាហ៍​បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង CoronaVac ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac ពេញ ២ ដូ​ស ការស្លាប់​បាន​ធ្លាក់ចុះ ៩៥.៣ ភាគរយ ក្នុងចំណោម​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង អាយុ​ពី ១៨ ទៅ ៤៩ ឆ្នាំ និង ៩៥.២ ភាគរយ ក្នុងចំណោម​អ្នក​ដែលមាន​អាយុ​ពី ៥០ ទៅ ៦៩ ឆ្នាំ ។​

​ទន្ទឹមនឹងនេះ​វ៉ាក់សាំង CoronaVac បាន​កាត់បន្ថយ​ការចូល​សម្រាក​ព្យាបាល ក្នុង​បន្ទប់ ICU ចំនួន ៩៤.៤ ភាគរយ ក្នុងចំណោម​អ្នក​ដែលមាន​អាយុ​ក្រោម ៤៩ ឆ្នាំ និង ៩២.២ ភាគរយ ក្នុងចំណោម​មនុស្ស​ដែលមាន​អាយុ​ពី ៥០ ទៅ ៦៩ ឆ្នាំ ។​

​លើសពីនេះ​ទៀត​ការឆ្លង​កូ​វីដ​១៩ បាន​ធ្លាក់ចុះ ៦៤.៥ ភាគរយ​ក្នុង​រយៈពេល ១៤ ថ្ងៃ​បន្ទាប់ពី​ទទួល​ការចាក់​លើក​ទី​២ ចំពោះ​មនុស្ស​ដែលមាន​អាយុ​ពី ១៨ ទៅ ៤៩ ឆ្នាំ​និង ៦១.៥ ភាគរយ​ចំពោះ​មនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី ៥០ ទៅ ៦៩ ឆ្នាំ​។​

​ការសិក្សា​របស់​ក្រសួង​ឃ្លាំមើល អ៊ុយ​រូ​ហ្គា​យ​បាន​ឲ្យ​ដឹងថា “​វ៉ាក់សាំង Sinovac ពិត​ជាមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព សម្រាប់​ការពារ​វីរុស SARS-CoV-2 ប្រាកដ​មែន​” ។​

​រហូតមកដល់​ពេលនេះ​មាន​ប្រជាជន​ប្រមាណ​៣០ ភាគរយ​នៃ​ប្រជាជន​អ៊ុយ​រូ​ហ្គា​យ​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ពេញ ២ ដូ​ស ហើយ ៥៦ ភាគរយ​ទៀត បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង ពី​ក្រុមហ៊ុន Sinovac, Pfizer និង AstraZeneca ។​

​គួរ​បញ្ជាក់ថា ប្រទេស​អ៊ុយ​រូ​ហ្គា​យ​បាន​ចុះបញ្ជី​ចំនួន​អ្នកស្លាប់​សរុប ៤.៧៤៩ នាក់​ដោយសារ​កូ​វីដ​១៩ និង​ករណី​ឆ្លង​ចំនួន ៣២២.៩៧៨ ករណី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130