ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន អនុម័ត​ច្បាប់​ថ្មី​មួយ​ដើម្បី​ប្រឆាំងនឹង​ទណ្ឌកម្ម​បរទេស​

​ចិន ៖ ប្រទេស​ចិន បានអនុម័ត​ច្បាប់​មួយ​ដើម្បី​ប្រឆាំងនឹង​ទណ្ឌកម្ម​បរទេស ស្របពេល​ប្រទេស​នេះ ព្យាយាម​គេចវេះ​ពី​សម្ពាធ ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក​និង​សហភាព​អ៊ឺរ៉ុប ជុំវិញ​វិស័យ​ពាណិជ្ជកម្ម បច្ចេកវិទ្យា បញ្ហា​ហុងកុង​និង​ស៊ីន​ជាំ​ង​។​

​យោងតាម​ទូរទស្សន៍​រដ្ឋ CCTV បាន​ឲ្យ​ដឹងថា សភា​ប្រជាជន​ចិន (NPC) បានអនុម័ត​ច្បាប់​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៃ​ខ្លឹមសារ​របស់​វា មិនទាន់​ត្រូវបាន​ចេញផ្សាយ​នៅឡើយ​ទេ​។​

​ច្បាប់​ថ្មី​នេះ គឺជា​ឧបករណ៍​ច្បាប់​ចុងក្រោយ​និង​ទូលំទូលាយ​បំផុត​របស់​ប្រទេស​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​បរទេស ហើយ​ក្រុម​អ្នកជំនាញ​ក្នុង​តំបន់​បាន​និយាយថា វា​មាន​គោលបំណង​ធ្វើ​ឲ្យ​វិធានការ​សងសឹក​របស់​ចិន កាន់​តែមាន​ភាពស្របច្បាប់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130