ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលីស​ខេត្តសៀមរាប​ចាប់បញ្ជូន​ជនបរទេស​ម្នាក់ ករណី​ស្នាក់នៅ​ខុសច្បាប់​

​ខេត្តសៀមរាប​៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បានទទួល​ជនបរទេស​ម្នាក់​ពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​(​វិទ្យាល័យ​សម្តេចឪ​)​ពាក់ព័ន្ធ​នឹង​ករណី​ស្នាក់នៅ​ខុសច្បាប់ ដោយ​ហួស​ទិដ្ឋាការ​រហូត​ជាង​មួយឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន្ត ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ជនបរទេស​រូបនេះ​ឈ្មោះ THA KURI JIBAN SINGH ភេទ​ប្រុស ជនជាតិ​នេ​ប៉ាល់ គ្មាន​មុខរបរ ស្នាក់​នៅផ្ទះ​មិត្ត​ភ័ក្ត្រ​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប បាន​ចូលមក​ព្រះ រាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​បន្តដំណើរ​ទៅ​ស្នាក់នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​រយៈពេល​០៦​ខែ​។ រហូតដល់​អំឡុង​ដើមខែ​ឧសភា ឆ្នាំ​២០២១ បានធ្វើ​ដំណើរ​មក​ខេត្តសៀមរាប ដោយ​ស្នាក់​នៅផ្ទះ​មិត្ត​ភ័ក្ត្រ ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ត្រឡប់​ទៅ​ប្រទេស​នេ​ប៉ាល់​វិញ​ជាមួយគ្នា​។​

លោក​បន្តថា រហូតដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅយក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្តេចឪ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​។ តាម​ការពិនិត្យ​របស់​សមត្ថកិច្ច ជនបរទេស​រូបនេះ មិនបាន​បន្ត​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ ដោយសារ​គ្មាន​ថវិកា ហើយ​ទិដ្ឋាការ​ស្នាក់​នៅបាន​ផុត​សុពលភាព​តាំងពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ ២០២០ រហូតដល់​សព្វថ្ងៃ​។​
​បច្ចុប្បន្ន​ជនបរទេស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ស្នាក់​ការត្រៀម​បណ្តេញ​ប្រចាំខេត្ត​សៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130