ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុ​ជាមាន​សត្វ​ក្ងោក​បៃតង​ប្រមាណ​ពី​២០០០​ទៅ​៣០០០​ក្បាល​ក្នុង​ដែនជម្រកសត្វព្រៃ​

យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា សត្វ​ក្ងោក​បៃតង​ជា​ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក ខណដែល បច្ចុប្បន្ន ពិភពលោក​មាន​សត្វ​ក្ងោក​ចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាល​តែប៉ុណ្ណោះ​។

ដោយ​ទ្បែ​កនៅ​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ដែល​នៅមាន​វត្តមាន​សត្វ​ក្ងោក​ច្រើនជាងគេ​ដែលមាន​ប្រមាណ​ចន្លោះ​ពី ២០០០ ទៅ ៣០០០ ក្បាល ហើយ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ក្នុង​ខេត្តមណ្ឌលគិរី​គឺជា​ទីតាំង​មួយ​ដែលមាន​ចំនួន​សត្វ​ក្ងោក​ច្រើនជាងគេ​នៅលើ​ពិភពលោក​មាន​ប្រមាណ ៩៦៦ ក្បាល ហើយ​នៅតាម​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​មាន​ចន្លោះ​ពី​៥០ ទៅ​១០០​ក្បាល​។ តាម​ការស្រាវជ្រាវ សត្វ​ក្ងោក​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​ចំនួន​កើនឡើង​។​

ក្រសួង​ក៍បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ដែល​នៅមាន​វត្តមាន​សត្វ​ក្ងោក​ច្រើន​ដូចជា​ចិន ថៃ ឡាវ វៀតណាម និង​ឥណ្ឌូនេស៊ី​ដែលមាន​ប្រមាណ​ជិត ១០០០ ក្បាល​ក្នុងប្រទេស​នីមួយៗ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130