ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​សម្រេច​ពន្យារពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​រហូតដល់​ឆ្នាំក្រោយ​

​កីឡា ៖ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣១ ដែល​គ្រោង​នឹងធ្វើ​នៅ​ប្រទេស​វៀតណាម​ក្នុងឆ្នាំនេះ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ឆ្នាំក្រោយ​ចំពេល​មាន​ក្តីបារម្ភ​អំពី​ជំងឺ​កូ​វីដ​១៩ ។​

​គណៈកម្មាធិការ​អូឡាំពិក​វៀតណាម​បានដាក់​សំណើ​ទៅ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និង​ក្រុមប្រឹក្សា​អាស៊ីអាគ្នេយ៍​ដើម្បី​ពន្យា​ពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​នេះ​ដល់​ខែកក្កដា​ឆ្នាំ ២០២២ ។​

​គួររំឭកថា ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែវិច្ឆិកា និង​ធ្នូ ឆ្នាំនេះ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។​

​ចាប់តាំងពី​ខែមេសា ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​វៀតណាម មាន​ច្រើនជាង ៣ ដង ពោល​មាន​ដល់​ជាង ៩,០០០ ករណី ទោះបី​មាន​កម្រិត​ទាប បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង នៅ​អាស៊ីអាគ្នេយ៍​ភាគច្រើន​ក៏ដោយ ប៉ុន្តែ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​វៀតណាម​ទាប​បំផុត នៅក្នុង​តំបន់ និង​ទាប​បំផុត​នៅ​អាស៊ី ។​

​ទន្ទឹម​នោះ ប្រទេស​នេះ​ក៏​កំពុង​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​នាពេល​ថ្មីៗ​នេះ​ផងដែរ នៅ​ខេត្ត Bac Giang ខេត្ត Bac Ninh ទីក្រុង​ហូជីមិញ និង​ខេត្ត Ha Tinh ជាដើម ។​

​គិត​ត្រឹម​ពេលនេះ ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប ១០,៨៨១ ករណី និង​មាន​អ្នកស្លាប់ ៥៩ នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ៤,២៣៦ នាក់ ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130